ការប៉ះទង្គិត ដោយអាវុធ នៅអ៊ុយក្រែន បានកើតឡើងហើយ បន្ទាប់ពីលោកប្រធានាធិបតី Putin ទទួលស្គាល់សាធារណរដ្ឋ បំបែកខ្លួនចំនួនពីរគឺ Donetsk និង Luhansk ហើយបានបញ្ជូនទ័ព ទៅកាន់ទីនោះ ក្រោមហេតុផល ការពាររដ្ឋផ្ដាច់ខ្លួន និងប្រជាជន។

មានសំឡេងផ្ទុះលាន់ឮឡើង នៅទីក្រុងមួយចំនួន នៅក្នុងប្រទេសនេះ ក្នុងពេលជាមួយគ្នា អ៊ុយក្រែនបានកំហិតជើងហោះហើរ ស៊ីវិលនៅក្នុងដែនអាកាសរបស់ខ្លួន ដោយសារ គ្រោះថ្នាក់ដែលអាចកើតមាន ។

នៅប៉ុន្មានម៉ោង ក្រោយអ្នកត្រួតពិនិត្យដែន អាកាសតំបន់ជម្លោះ បានព្រមានបណ្តាក្រុមហ៊ុន អាកាសចរណ៍អោយឈប់ហោះលើ អ៊ុយក្រែន ដោយសារតែប្រឈមនឹងការបាញ់ ទម្លាក់ឬការវាយប្រហារ អេឡិចត្រូនិច រុស្ស៊ីវិញ ក៏បិទដែនអាកាសរបស់ខ្លួនមួយផ្នែកដែរ៕
