ព្រឹត្តិការណ៍

គួរឱ្យបារម្ភណាស់! ព្យុះកម្តៅប្លាសម៉ាស នឹងវាយប្រហារ មកលើភពផែនដី នៅចំថ្ងៃចូលឆ្នាំខ្មែរ

ព្យុះកម្តៅ ប្លាសម៉ា (Plasma Ball) ដែលផ្ទុះចេញពីតំបន់របស់ព្រះអាទិត្យ នឹងវាយប្រហារមកលើផែនដី នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២២ ចំថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៍មាន Science Alert។

ហេតុដែលនាំឱ្យមានព្យុះកម្តៅប្លាសម៉ា គឺបណ្តាលមកពីការផ្ទុះចេញ ពីតំបន់ងាប់របស់ព្រះអាទិត្យ ឈ្មោះថា AR2987។ ការផ្ទុះចេញពីតំបន់ dead របស់ព្រះអាទិត្យ បានបំភាយចេញនូវថាមពលវិទ្យុ សកម្មជាច្រើនផងដែរ។

ព្យុះកម្តៅប្លាសម៉ា នេះនឹងនាំឱ្យមានការច្រានចេញ ដ៏ធំនៃថាមពលពន្លឺព្រះអាទិត្យ ។ វានឹងជំរុញឱ្យមានពន្លឺ នៅភាគខាងជើងកាន់តែខ្លាំង នៅក្នុងបរិយាកាស ខាងលើរបស់ផែនដី។ យោងតាម ​​SpaceWeather បាតុភូតនេះ នឹងប៉ះពាល់ដល់ផែនដីនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ៕

Most Popular

To Top