ព្រឹត្តិការណ៍

ថ្មីប្លែកទៀតហើយ! ទុកឡាន​មុខផ្ទះមួយយប់សោះ ព្រឹកឡើងកង់ទាំងបួន បាត់អស់រលីង

កាលពីថ្ងៃទី ១៩ មេសាឆ្នាំ ២០២២ ម្សិលមិញនេះ យោងតាមដំណឹងពីសារព័ត៌មាន VnExpress ជាភាសាអង់គ្លេសចុះផ្សាយថា រកឃើញករណី រថយន្តមួយគ្រឿងចត នៅមុខ​ផ្ទះតែមួយយប់សោះស្រាប់តែព្រឹកឡើង បាត់កង់ទាំងអស់ ។ ករណីនេះកើតឡើងនៅក្នុងខេត្ត Dak Lak នៅក្នុងប្រទេសវៀតណាម ។

សម្រង់សម្ដីម្ចាស់រថយន្តឈ្មោះ Nguyen Van Tung បាននិយាយថា៖ “ខ្ញុំមិនដែលនឹកស្មានដល់ទេថា ចោរវាលួច​កង់ម្ដងទាំងបួន អ៊ីចឹង! តែអ្វីផ្សេងក្នុងឡាន ​មិនបាន​បាត់​ទេ​។ អស់រយៈពេលជាងកន្លះឆ្នាំហើយ គ្មានកើតរឿងអីផង! ជាធម្មតាខ្ញុំចតក្នុងផ្ទះ និងដាក់ក្រៅផ្ទះម្ដងម្កាល ទើបតែម្សិលមិញក្រោកមកឃើញសល់តែកំណល់ដុំឥដ្ឋ ឡាន​បាត់កង់អស់។”

ក្រោយកើតហេតុ​បុរសរូបនោះ បានទៅប្ដឹងប៉ូលីសជូយ​េស៊ីបអង្កេតឲ្យជួយដោះស្រាយ​ស្វែង​រកជន​សង្ស័យ។​ ចំពោះកង់ទាំងបួន​នោះ ត្រូវបាន​​ម្ចាស់​រថយន្តប្រាប់ថាមានតម្លៃ​សរុបប្រមាណជា ២៦០០ ដុល្លារ៕

Most Popular

To Top