សត្វតោមួយក្បាល នៅក្នុងសួនសត្វមួយកន្លែង ក្នុងប្រទេសចិន កំពុងទទួលបានការ ចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រជាជន នៅតំបន់នោះ រួមទាំងមហាជនរាប់លាននាក់ នៅក្នុងប្រព័ន្ធបណ្តាញសង្គម ។

Hang Hang គឺជាឈ្មោះសត្វតោមួយក្បាល ដែលកំពុងរស់នៅសួនសត្វ ក្នុងទីក្រុង ក្វាងចូវ ប្រទេសចិន ។ អ្វីដែលគេចាប់ អារម្មណ៍ ចំពោះសត្វតោមួយក្បាលនេះ គឺដោយសារតែម៉ូតសក់ និងរោមរបស់វា ដែលមើលទៅប្លែកមែនទែន ។ បើតាមការឱ្យដឹង ពីអ្នកថែសួនសត្វ បានឱ្យដឹងថាដោយសារតែសីតុណ្ហភាព ឡើងកម្តៅដល់ ៣២អង្សារសេ ទើបធ្វើឱ្យសក់និងរោមរបស់តោ Hang Hang បានប្រែក្លាយដូច្នេះ។

សត្វតោ Hang Hang បានទាក់ទាញមនុស្សជាច្រើន ទៅទស្សនាសួនសត្វ ដែលវាកំពុងនៅ ដោយសារតែរូបរាង ម៉ូតសក់ និងរោមរបស់វា មើលទៅគួរឱ្យចាប់អារម្មណ៍ ខុសប្លែកពីសត្វតោដទៃទៀត នៅលើពិភពលោក៕

