ប្រទេសទាំង២២ខាងក្រោមនេះ ដែលភាគច្រើនជាប្រទេសកោះ គឺមិនមានយោធាផ្ទាល់ខ្លួន ដើម្បីការពារទឹកដីខ្លួននោះទេ ប៉ុន្តែប្រទេសខ្លះ មានប៉ូលិសដែលប្រើសម្រាប់ការពារសន្តិសុខផ្ទៃក្នុងផង និងសម្រាប់ការពារជាតិផង និងប្រទេសខ្លះទៀតគឺ មានប្រទេសខាងក្រៅ ជាអ្នកជួយការពារ។
១. អង់ដូរ៉ា (Andorra): ប្រទេសនេះស្ថិតនៅចន្លោះបារាំង និងអេស្ប៉ាញ ហើយអ្នកជួយការពារប្រទេសនេះ ក៏ជាការទទួលខុសត្រូវរបស់បារាំង និងអេស្ប៉ាញដែរ។
២. កោះខុក (Cook Islands): ស្ថិតក្នុងមហាសមុទ្រខាងត្បូង ដែលមានណូវេលហ្សេឡង់ ជាអ្នកជួយការពារ តាមការស្នើសុំ។
៣. កូស្តារីកា (Costa Rica): មានប៉ូលិស ហើយអាចប្រើប្រាស់ សម្រាប់ការពារប្រទេសបាន ថែមទាំងមានអាមេរិកជួយការពារថែមទៀត។
៤. ដូមីនីកា (Dominica): ស្ថិតនៅផ្នែកខាងកើតនៃប៉ាស៊ីហ្វិក ដែលមានអង់គ្លេសជួយការពារ។
៥. កោះហ្វារ៉ូ (Faroe Islands): ស្ថិតនៅអាត្លង់ទិកខាងជើង ដែលមានដាណឺម៉ាកជួយការពារ។
៦. ហ្គ្រីណាដា (Grenada): ស្ថិតក្នុងសមុទ្រការ៉ាប៊ីន មានតែប៉ូលិស សម្រាប់ការពារប្រទេស។
៧. អ៊ីស្លង់ (Iceland): កងទ័ពណាតូ ជាអ្នកជួយការពារ។
៨. គីរីបាទី (Kiribati): ស្ថិតនៅប៉ែកខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក មានតែប៉ូលិសសម្រាប់ការពារប្រទេស។
៩. លិកតិញស្តាញ (Liechtenstein): មានតែប៉ូលិស ប៉ុន្តែមានកិច្ចសហការជាមួយយោធាអូទ្រីស និងស្វីស។
១០. កោះម៉ាស្យល (Marshall Islands): អាមេរិក ជាអ្នកជួយការពារ។
១១. ម៉ៅរីធើស (Mauritius): មានតែប៉ូលិស និងកងប៉ារ៉ា ហើយត្រូវបានប្រើប្រាស់សម្រាប់ការពារប្រទេស។
១២. មីក្រូណេស៊ី (Micronesia): ស្ថិតនៅខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានអាមេរិកជាអ្នកជួយការពារ។
១៣. ម៉ូណាកូ (Monaco): ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៃប្រទេសបារាំង ដែលបារាំងជាអ្នកជួយការពារ។
១៤. ណារុ (Nauru): មានកិច្ចព្រមព្រៀងការពារជាតិជាមួយអូស្ត្រាលី។
១៥. ផាលៀវ (Palau): មានមូលដ្ឋានយោធាអាមេរិក។
១៦. ប៉ាណាម៉ា (Panama): មានតែប៉ូលិសជាតិ, សេវាអាកាសចរណ៍ជាតិ និងសេវាព្រំដែន ហើយប្រើសម្រាប់ការពារជាតិ។
១៧. St. Vincent and the Grenadines: មានតែប៉ូលិស ហើយប្រើសម្រាប់ការពារជាតិ។
១៨. សាម៉ាវ (Samoa): មានទំនាក់ទំនងយោធាជាមួយណូវែលហ្សេឡង់។
១៩. សាន់ម៉ារីណូ (San Marino): អ៊ីតាលីជាអ្នកជួយការពារ។
២០. កោះសូឡូម៉ង់ (Solomon Islands): មានតែប៉ូលិស ហើយប្រើសម្រាប់ការពារជាតិ។
២១. ទូវ៉ាលូ (Tuvalu): មានតែប៉ូលិស ហើយប្រើសម្រាប់ការពារជាតិ។
២២. វ៉ានូអាទូ (Vanuatu): មានតែប៉ូលិស ហើយប្រើសម្រាប់ការពារជាតិ៕