ព្រឹត្តិការណ៍

នេះហើយដើមឈើ ! ដែលមានអាយុកាល ចំណាស់ជាងគេបំផុត លើពិភពលោក ស្ទើរមិនគួរឲ្យជឿ

ពិភពលោកបានបង្កើតឡើង នូវភាវរស់រាប់មិនអស់ មកទល់សព្វថ្ងៃនៅ ក្នុងនោះដើមឈើរាប់ពាន់លានប្រភេទ ក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីជាអាហារ ក៏ដូចជាអាស្រ័យផលជាច្រើន យ៉ាងដល់មនុស្សសត្វគ្រប់រូបភាព ។

យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថា ក្នុងដើមឈើរាប់ពាន់លានប្រភេទនោះ តើដើមឈើ១ណាដែលមានអាយុកាលចាស់ ជាងគេបំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយវាស្ថិតនៅប្រទេសណាដែរ។

ដើមឈើដែលត្រូវបានគេចាត់ទុកថា មានអាយុកាលចំណាស់បំផុត លើលោកស្ថិតនៅក្នុង រដ្ឋកាលីហ្វញ៉ា(California) សហរដ្ឋអាមរិក ។ដើមឈើនេះមានឈ្មោះថា Methuselah ដោយវាបានដុះនៅក្នុងតំបន់ជួរភ្នំ១ កន្លែងស្ថិត នៅក្នុងរដ្ឋកាលីហ្វញ៉ា ពិសេសវាមានអាយុកាល រហូតដល់ទៅ៤,៨៥៣ឆ្នាំឯណោះ បើយោងទៅតាមការបញ្ជាក់ របស់អ្នកជំនាញ កាលពីពេលកន្លងទៅ។

សព្វថ្ងៃនេះ ដើមឈើ Methuselah កំពុងតែទទួលបានការមើលថែ យ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរនៅក្នុងតំបន់នោះ។

Most Popular

To Top