ព្រឹត្តិការណ៍

នេះហើយដើមឈើ ដែលមានកម្ពស់ខ្ពស់បំផុត នៅលើពិភពលោក ខ្ពស់ស្ទើរមិនគួរឲ្យជឿ

ពិភពលោកបានបង្កើតឡើង នូវភាវរស់រាប់មិនអស់មកទល់សព្វថ្ងៃនៅ ក្នុងនោះដើមឈើរាប់ពាន់លានប្រភេទ ក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីជាអាហារ ក៏ដូចជាអាស្រ័យ ផលជាច្រើនយ៉ាង ដល់មនុស្សសត្វគ្រប់រូបភាព ។

យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថា ក្នុងដើមឈើរាប់ពាន់លានប្រភេទនោះ តើដើមឈើ១ណា ដែលមានកម្ពស់ខ្ពស់ជាងគេបំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយវាស្ថិតនៅប្រទេសណាដែរ ។

ដើមឈើដែលត្រូវបានគេចាត់ទុកថា ខ្ពស់ជាងគេបំផុតលើលោក ស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមរិក ក្នុងឧទ្យានជាតិ១ ដែលមានឈ្មោះថា Redwood ។ ដើមឈើនេះមានឈ្មោះថា ហៃផឺរៀន(Hyperion) មានកម្ពស់រហូតទៅដល់ ១១៦ម៉ែត្រឯណោះ ហើយពិសេសដើមឈើប្រភេទនេះអាច រស់បានចាប់ពីអាយុ ៦០០ ទៅ៨០០ឆ្នាំផងដែរ ៕

Most Popular

To Top