ព្រំដែនប្រទេសខ្លះ មានការដាំបង្គោល ខ្លះធ្វើរបងលួស ឬសង់ជាជញ្ជាំងជាដើម ប៉ុន្តែព្រំដែនប្រទេសខាងក្រោមនេះ គឺខុសប្លែក គួរឱ្យចាប់អារម្មណ៍។
១. ព្រំដែន ចិន – ម៉ុងហ្គោលី ៖ នៅចំណុចព្រំដែននេះ មានរូបសត្វ ដាយណូស័រ២ក្បាល ថើបគ្នា ។ វាជាសញ្ញាបង្ហាញពីសន្តិភាព ប៉ុន្តែវាក៏តំបន់មួយដែលគេអះអាងថា ជាទីកន្លែងកំណើត សត្វដាយណូស័រផងដែរ ។

២. ព្រំដែន បែលហ្សិក – ហូរឡង់៖ សញ្ញា (+ ) នៅលើដី ខណ្ឌចែកប្រទេសទាំងពីរ ក្នុងហាងមួយកន្លែង។

៣. ព្រំដែន អាមេរិក (ឆ្វេង) និង ម៉ិចស៊ីកូ (ស្តាំ)។

៤. ព្រំដែន ស៊ុយអែត – ន័រវេ។

៥. ព្រំដែន អេស្ប៉ាញ – ព័រទុយហ្គាល់ ខណ្ឌគ្នាដោយទឹក។

៦. ព្រំដែន ប៉ូឡូញ – អ៊ុយក្រែន ខណ្ឌគ្នាដោយទន្លេមួយ និងមានរូបត្រីដ៏ធំ។

៧. ស្ពានបែងចែកគ្នា រវាងដាណឺម៉ាក់ និង ស៊ុយអែត។ ពេលទៅដល់ចុងស្ពាន អ្នកត្រូវការទូកមួយ ដើម្បីឆ្លងព្រំដែន។

៨. ព្រំដែន អាមេរិក និង កាណាដា ខណ្ឌចែកគ្នាដោយខ្សែបន្ទាត់ត្រង់។

៩. តុរាងត្រីកោណ បង្ហាញពីចំណុចព្រំដែន ៣ប្រទេសរួមមាន ស្លូវ៉ាគី, អូទ្រីស និង ហុងគ្រី។

១០. ទន្លេបង្កើតជាព្រំដែនធម្មជាតិរវាង ប្រេស៊ីល, អាហ្សង់ទីន និងប៉ារ៉ាហ្គាយ។

