បន្ទាប់ពីផុតពូជពីផែនដី អស់រយៈពេលរាប់លានឆ្នាំមកហើយ ផូស៊ីល ត្រូវបានរកឃើញនៅរាយប៉ាយ នៅលើទឹកដីទូទាំងសកលលោក ដែលត្រូវបានរកឃើញនៅដោយបុរាណវិទូអន្តរជាតិជាច្រើន ប៉ុន្តែជាករណីកម្របំផុត សម្រាប់កម្ពុជា ដែលពេលនេះផូស៊ីល របស់សត្វមានមាឌធំៗ ត្រូវបានរកឃើញ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបើកទូលាយពីករណីនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ ឯកឧត្តមរដ្ឋមន្ត្រីបានសរសេរ និងភ្ជាប់រូបភាពមួយសន្លឹកមកផង ដែលបង្ហាញភិនភាគទម្រង់ជាឆ្អឹងកង នៃផ្នែការណាមួយរបស់ ដាយណូស័រ។ “ផូស៊ីលឆ្អឹងដាយណូស័រដំបូង ដែលរកឃើញនៅស្រុកខ្មែរ” ។
តាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ផូស៊ីល ដែលត្រូវបានអះអាងថា ជារបស់សត្វដាយណូស័រ ដែលបានផុតពូជរាប់លានឆ្នាំហើយនេះ ត្រូវបានរកឃើញនៅលើកោះប៉ោ ស្ថិតក្នុងទឹកដីខេត្តកោះកុង ។ យ៉ាងណា មិនទាន់មានព័ត៌មានលម្អិតនេះថា ជាប្រភេទដាយណូស័រអំបូរអ្វី ដែលផូស៊ីលដែលរកឃើញនឹងយកទៅណា ធ្វើអ្វីបន្តទៀតនោះទេ ៕