ព្រឹត្តិការណ៍

អង្គការអភិរក្ស សត្វព្រៃ កិច្ចខិតខំជួយសង្គ្រោះ សត្វទន្សោងភ្នំ ជិតផុតពូជនៅក្នុងព្រៃ ប្រទេសកេនយ៉ា

កេនយ៉ា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា សត្វទន្សោងភ្នំបុងហ្គោ ជាសត្វដែលជិតផុតពូជ បំផុតរបស់ពិភពលោក អាចឃើញដើរលេងក្នុងព្រៃ នៃប្រទេសកេនយ៉ាយូរជាងនេះ ដោយសារកិច្ចខិតខំប្រឹងប្រែង កាន់តែខ្លាំង ដើម្បីការពារវាពីការផុតពូជ ។

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង អភិរក្សអស់រយៈពេល ១៨ ឆ្នាំ បុគ្គលិកមកពីតំបន់អភិរក្ស សត្វព្រៃភ្នំកេនយ៉ា បានឈានដល់ចំណុចសំខាន់មួយនៅឆ្នាំនេះ ជាកូនសត្វទន្សោង ភ្នំដំបូងគេ កើតក្នុងព្រៃ ។ សត្វចម្លែកបំផុតមួយរបស់ពិភពលោក សត្វទន្សោង ភ្នំបុងហ្គោ គឺជាសត្វដ៏ធំបំផុត ទម្ងន់បំផុត និងចម្រុះពណ៌ បំផុត នៃពពួក សត្វព្រៃនៅអាហ្វ្រិក ។ នេះបើយោងតាមជំរឿនសត្វព្រៃនាពេលថ្មីៗនេះ នៅកេនយ៉ាថា សត្វព្រៃដែលឆ្លងផុត ពីតំបន់អេក្វាទ័រ ហើយត្រូវបាន រកឃើញ តែក្នុងព្រៃរបស់ប្រទេសកេនយ៉ា សត្វប្រភេទនេះបានធ្លាក់ចុះយ៉ាងខ្លាំង រយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះពីចំនួនប៉ាន់ស្មានពី ២៥,000 ទៅតិចជាង ១០០ក្បាល ។

មុនពេលចាប់ ផ្តើម នៃការធ្លាក់ចុះនេះនៅទសវត្សរ៍ឆ្នាំ ១៩៦០ សត្វដែលជិតផុតពូជយ៉ាងធ្ងន់ធ្ងរទាំងនេះ ធ្លាប់បានដើរលេង ដោយសេរី ក្នុងព្រៃមាន កម្ពស់ខ្ពស់ Aberdares ភ្នំ Elgon និងភ្នំ Kenya នៃប្រទេសកេនយ៉ា ហើយការថយចុះចំនួនសត្វ របស់វាត្រូវបានជំរុញ ដោយមនុស្ស។ ដើម្បីបញ្ច្រាសការធ្លាក់ចុះនេះ អង្គការអភិរក្សសត្វព្រៃភ្នំ Kenya បានរៀបចំកិច្ចខិតខំប្រឹងប្រែង ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលប្រទេសកេនយ៉ា ដើម្បីជួយសង្គ្រោះសត្វទន្សោង ភ្នំបុងហ្គោពីការផុតពូជ តាមរយៈកម្មវិធីបង្កាត់ពូជ និងការចិញ្ចឹមឡើងវិញ ។

លោក Robert Aruho ប្រធានអង្គការអភិរក្ស សត្វព្រៃ Mount Kenya បាននិយាយថា គោលបំណងរបស់វា គឺដើម្បីស្តារប្រភេទបេតិកភណ្ឌ របស់ប្រទេសកេនយ៉ាឡើងវិញ ។ ដូចដែលយើងនិយាយ សត្វទន្សោងភ្នំបានធ្លាក់ចុះយ៉ាងខ្លាំង ហើយយើងនៅសល់តិចជាង ១០០ ក្បាលក្នុងព្រៃ។
លោក Aruho បានបន្តថា អ្វីដែលធ្វើឲ្យសត្វនេះ ពិសេសនោះគឺវាត្រូវបានរកឃើញ តែក្នុងព្រៃនៅប្រទេសកេនយ៉ា និងការធ្លាក់ចុះរបស់វានៅតំបន់នេះ ដូច្នេះមានន័យថា ការធ្លាក់ចុះរបស់វានៅក្នុងពិភពលោក សត្វនេះត្រូវបានគេជឿថា បានផុតពូជនៅក្នុងជម្រកធម្មជាតិ ភាគច្រើនរបស់វា៕

Most Popular

To Top