ដាម៉ាស់ ៖ មន្ត្រីវត្ថុបុរាណម្នាក់ បានប្រាប់ស៊ីនហួរឲ្យដឹងថា វត្ថុបុរាណស៊ីរីប្រហែល ៣៥០០០ ត្រូវបានលួចទៅ ដោយអាជ្ញាធរ ចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាមរយៈពេល ១១ឆ្នាំ នៅក្នុងប្រទេសស៊ីរី ។
លោក Firas Dadoukh ប្រធានផ្នែកទំនាក់ទំនង វប្បធម៌ និងជាប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ជំនាញ នៃអគ្គនាយកដ្ឋានវត្ថុបុរាណ និងសារមន្ទីរ បាមលើកឡើងថា វត្ថុបុរាណ ដែលប្រមូលបាន ត្រូវបានស្ដារឡើងវិញ ដោយមានជំនួយពីសហគមន៍ មូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ។
ថ្លែងនៅឯការតាំងពិពណ៌ នៃកំណប់បុរាណវត្ថុ ដែលបានប្រមូលមកវិញ នៅសារមន្ទីជាតិស៊ីរី លោក Dadoukh បានលើកឡើងថា បំណែកដ៏ធំនៃបំណែក ដែលបានទាញយកបានឆ្លង កាត់ដំណើរការកំណត់ អត្តសញ្ញាណរួចហើយ ពោលគឺការគណនាអាយុនៃបំណែកនីមួយៗ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់វា មុនពេលទៅតាម រយៈការងារស្តារឡើងវិញ ដើម្បីរៀបចំវា សម្រាប់ដាក់តាំងនៅសារមន្ទីរ។
លោកស្រី Laila Al-Sammak អ្នកថែរក្សាសារមន្ទីរ វត្ថុបុរាណស៊ីរីបានប្រាប់ស៊ីនហួថា បំណែកដែលរឹបអូស បានភាគច្រើនជា របស់តំបន់ភាគខាងជើង ជាពិសេសនៅតំបន់ ដែលគ្រប់គ្រងដោយពួកឧទ្ទាម ។
លោកស្រីបានបន្ដថា កងទ័ពស៊ីរី បានរឹបអូសបំណែក ជាច្រើន និងទប់ស្កាត់ការរត់ពន្ធរបស់ពួកគេ នៅខាងក្រៅប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
លោកស្រីបានបន្ថែមថា “តាមពិតទៅ សង្រ្គាមនៅស៊ីរី គឺជាសង្រ្គាមលើបេតិកភណ្ឌស៊ីរី ដើម្បីបំផ្លាញអត្តសញ្ញាណស៊ីរី ដែលត្រូវបានគេស្គាល់ថា មានប្រភពដើម និងភាពអស្ចារ្យបំផុត” ៕
ប្រែសម្រួល ឈូក បូរ៉ា