ព័ត៌មានអន្តរជាតិ

ស៊ីរី ថ្កោលទោសគោល នយោបាយបំផ្លិចបំផ្លាញ របស់អាមេរិក

AFP

ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះសេចក្តីថ្លែងការណ៍រួមនាពេលថ្មីៗនេះ ដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ថាជាការបន្តនៃ “គោលនយោបាយបំផ្លិចបំផ្លាញ” ។

ក្រសួងបានឲ្យដឹងថា សេចក្តីថ្លែងការណ៍រួម គឺជាការបន្តនៃ “គោលនយោបាយបំផ្លិចបំផ្លាញ” ដែលប្រទេសទាំងនេះបានដាក់លើប្រទេសស៊ីរីអស់រយៈពេល ១3ឆ្នាំមកហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅថ្ងៃខួបលើកទី១៣ នៃការបំបែកចេញ ពីជម្លោះស៊ីរីកាលពីថ្ងៃទី១៥ ខែមីនា សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចេញសេចក្តីថ្លែង ការណ៍រួមមួយ ដោយចោទប្រកាន់របបប្រធានាធិបតីស៊ីរី លោក Bashar al-Assad ពីបទ “ប្រព្រឹត្តការជិះជាន់ និងអំពើឃោរឃៅយ៉ាង ទូលំទូលាយ” ប្រឆាំងនឹងប្រជាជនស៊ីរី ដែលបណ្តាលឱ្យមានអ្នកស្លាប់ជាង ៥០ម៉ឺននាក់ និងការផ្លាស់ទីលំនៅដ៏ធំ។

ក្រសួងការបរទេសស៊ីរី បានចោទប្រកាន់ក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសទាំងបួនបានប្រើប្រាស់ឧបករណ៍ផ្សេងៗនៃសង្គ្រាមប្រឆាំងនឹងស៊ីរី រួមទាំងការញុះញង់យុទ្ធនាការ ផ្សព្វផ្សាយព័ត៌មានមិនពិត គាំទ្រអង្គការភេរវករ និងកងជីវពលបំបែកខ្លួន បង្កើតសម្ព័ន្ធភាពខុសច្បាប់ និងការដាក់វិធានការបង្ខិតបង្ខំ ឯកតោភាគីអមនុស្សធម៌ លើប្រជាជនស៊ីរី៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top