ព្រឹត្តិការណ៍

ចូលរួមស្វាគមន៍ ឆ្នាំថ្មី២០២៣ ជាមួយណាហ្គាវើលដ៍!

ភ្នំពេញ ៖ តន្ត្រីឆ្លងឆ្នាំដ៏កក្រើកខាងមុខ ណាហ្គាវើលដ៍ អមដោយការបាញ់កាំជ្រួច ដ៏អស្ចារ្យ ត្រឡប់មកវិញហើយ ! សូមអញ្ជើញពុកម៉ែបងប្អូន ទៅរីករាយ និងទទួលទានម្ហូបសុភមង្គល ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិនៅក្នុងសណ្ឋាគារ ណាហ្គាវើលដ៍ បន្ទាប់មកសូមអញ្ជើញ ទៅកាន់សួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីទស្សនាការប្រគំតន្ត្រី ឆ្លងឆ្នាំដ៏មហស្ចារ្យ ដែលចូលរួមសម្តែង ដោយកំពូលតារាចម្រៀងជាតិ និងអន្តរជាតិ មកពីប្រទេសថៃ និងប្រទេសស្វ៊ីស ។ ទស្សនាដោយសេរី ចាប់ពីម៉ោង ៨ យប់រហូតដល់ម៉ោង ១ រំលងអធ្រាត្រ ។

ទស្សនាតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ និងរាប់ថយក្រោយ ស្វាគមន៍ឆ្នាំថ្មី២០២៣ ជាមួយគ្នា!

រៀបចំដោយណាហ្គាវើលដ៍ និងមានក្រុមហ៊ុនស្រាបៀរហនុមាន ជាអ្នកឧបត្ថម្ភធំ តន្ត្រីឆ្លងឆ្នាំដ៏កក្រើកក្នុងឆ្នាំនេះ នឹងចូលរួមដោយពិធីករ ពិធីការិនី តារាចម្រៀង និងក្រុមរាំល្បីឈ្មោះ ដូចជា កញ្ញា សានសាណា លោក វិច្ឆ័យ លោក ស៊ូលី ផេង កញ្ញា ពេជ្រ សូលីកា លោក ឆាយ វីរៈយុទ្ធ ក្រុម 2TheMoon និងក្រុមរាំ Eriz! ។ ព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំនេះ ក៏នឹងចូលរួមសម្តែងដោយតារាចម្រៀង និងតារាភាពយន្ត ដែលមាន ប្រជាប្រិយភាពខ្លាំង មិនចេះរីងស្ងួត កញ្ញា Katreeya English មកពីប្រទេសថៃ និងឌីជេ DJ Rave Republic មកពីប្រទេសស្វ៊ីសផងដែរ ។
សូមអញ្ជើញពុកម៉ែបងប្អូន ទាំងអស់ទៅទស្សនា ឲ្យបានច្រើនកុះករ និងស្វាគមន៍ឆ្នាំថ្មី២០២៣ ជាមួយណាហ្គាវើលដ៍ ។
មុនពេលទៅទស្សនាតន្ត្រីឆ្លងឆ្នាំ ខាងមុខណាហ្គាវើលដ៍ ពុកម៉ែបងប្អូនអាចអញ្ជើញ ទៅទទួលទានប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់ នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ដែលមាន អាហារច្រើនមុខ ជាងគេក្នុងរាជធានីភ្នំពេញ និង ម្ហូបសុភមង្គល ដែលសម្រិតសម្រាំង ដោយមេចុងភៅដ៏ចំណាន របស់ណាហ្គាវើលដ៍ ម្នាក់ ៤៨ ដុល្លារបូករួមការពិសាភេសជ្ជៈឥតកំណត់ រីឯនៅភោជនីយដ្ឋាន Le Gourmet និង Bistro Romano ក៏មានបម្រើ ជូនអាហារឈុតបែបប្រណីត តម្លៃចាប់ពី ៥២ ដុល្លារ សម្រាប់ម្នាក់ផងដែរ ។

សម្រាប់ការទស្សនាទេសភាព ដ៏អស្ចារ្យនៃកាំជ្រួច បន្ទាប់ពីអាហារពេលល្ងាច សូមអញ្ជើញ ទៅភោជនីយដ្ឋាន Hall of Golden Chimes ដើម្បីទទួលទានអាហារឈុតពិសេស ៧ មុខដែលមានតម្លៃ ៧៨ ដុល្លារសម្រាប់ម្នាក់ ។ កៅអីដែលអាចមើលឃើញ ទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង និងទន្លេ មានចំនួនកំណត់ ដូច្នេះសូមណែនាំពុកម៉ែបងប្អូន កក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល dining@nagaworld.com ។

រីករាយជាមួយការ ទទួលទានអាហារ ឈុតសុភមង្គល នៅភោជនីយដ្ឋាន Bistro Romano ឬ Le Gourmet តម្លៃចាប់ពី ៥២ ដុល្លារក្នុងម្នាក់

ប្រសិនបើពុកម៉ែ បងប្អូន ចង់រាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី នៅក្នុងអគារ ណាហ្គាវើលដ៍ក៏មានកន្លែងថ្មីៗ ដូចជា ក្លឹប Darlin Darlin ដែលមានការប្រគំ តន្ត្រីផ្ទាល់ និងភេសជ្ជៈដ៏ឆ្ងាញ់ជាប់ចិត្តផងដែរ ។ សម្រាប់ស្រាក្រឡុក ស្រាវីស្គីជប៉ុន ស្រាសាំប៉ាញប្រណីតជាមួយអយស្ទ័រស្រស់ និងអាហារសម្រន់ពិសេស សូមអញ្ជើញទៅបានីយដ្ឋាន The Vimean និងអបអរឆ្នាំថ្មីប្រកបដោយភាព សប្បាយរីករាយបំផុត ។

សម្រាប់អ្នក ដែលចូលចិត្តស្រាសាំប៉ាញ និងអយស្ទ័រ សូមអញ្ជើញទៅរីករាយ និងលើកកែវអបអរឆ្នាំថ្មី នៅបានីយដ្ឋាន The Vimean

ណាហ្គាវើលដ៍ ក៏មានបានីយដ្ឋាន និងអាងហែលទឹក Amret Palace ដែលអតិថិជនអាចរាប់ថយក្រោយស្វាគមន៍ឆ្នាំ២០២៣ ផងដែរជាមួយឌីជេ DJ Karissa និង DJ Lucky ។ តម្លៃសំបុត្រ ២០ ដុល្លារដែលអាចប្តួរយកស្រាក្រឡុក ២ កែវ ឬស្រាបៀរណាហ្គាឡាហ្គឺរ ៦ ដប។ សូមណែនាំឲ្យកក់ទុកមុន តាមរយៈលេខទូរសព្ទ +៨៥៥ ១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល dining@nagaworld.com ឬចូលទៅកាន់ទំព័រ Facebook Instagram ឬ Telegram របស់ណាហ្គាវើលដ៍ ។
ចូលរួមកម្មវិធីឆ្លងឆ្នាំធំបំផុត ប្រចាំឆ្នាំក្នុងរាជធានីភ្នំពេញ រៀបចំដោយណាហ្គាវើលដ៍ ! ជួបគ្នានៅថ្ងៃទី៣១ ខែធ្នូ! ៕

Most Popular

To Top