ព្រឹត្តិការណ៍

ណាហ្គាវើលដ៍ប្រារព្ធខួប ២៩ ឆ្នាំរបស់ខ្លួន ដោយមានការផ្តល់ជូន ដ៏អស្ចារ្យសម្រាប់អតិថិជន

ភ្នំពេញ៖ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ណាហ្គាវើលដ៍ អបអរខួប ២៩ ឆ្នាំ នៃភាពជោគជ័យ និងឧត្តមភាពនៃសេវាកម្ម និងបដិសណ្ឋារកិច្ច របស់ខ្លួន ដោយមានការផ្តល់ ជូនដ៏អស្ចារ្យជាច្រើនក្នុងឧសភានេះ ដើម្បីអបអរឱកាសដ៏រីករាយនេះ មណ្ឌលកម្សាន្តប្រណីតនេះ នឹង ផ្តល់ជូនការបញ្ចុះតម្លៃ ដ៏អស្ចារ្យទៅលើអាហារ សេវាកម្មស្ប៉ា សេវាកម្មសាឡន ការស្នាក់នៅ និងរាត្រីកម្សាន្ត នៅតាមក្លឹប ។ល។

រីករាយជាមួយការទទួលទានម្ហូប និងបង្អែមពិសេស តម្លៃ ១១.៦០០៛ (ឬ ២,៩០ ដុល្លារ) និង ១១៦.០០០៛ (ឬ ២៩ ដុល្លារ) ក្នុងឱកាសអបអរខួប ២៩ ឆ្នាំរបស់ណាហ្គាវើលដ៍

ណាហ្គាវើលដ៍ មាននំខាប់ខេក និងនំតូចធំច្រើនជម្រើសច្នៃដោយក្រុមមេចុងភៅដ៏ចំណានដែលមានតម្លៃសមរម្យបំផុតចាប់ពី ១១.៦០០ រៀល ឬ ២,៩០ ដុល្លារអាមេរិក រហូតដល់ ១១៦.០០០រៀល ឬ ២៩ ដុល្លារអាមេរិក ដែលដុតថ្មីៗ និងដាក់ លក់រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវ (Lobby Lounge) ពីម៉ោង ៧ ព្រឹករហូតដល់ ១ ទៀបភ្លឺ ។
ចំណែកម្ហូបវិញ មានការបញ្ចុះតម្លៃពិសេស គឺ ១១៦.០០០រៀល ឬ ២៩ ដុល្លារអាមេរិកប៉ុណ្ណោះ។ នៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes មានម្ហូបផ្សំពីប៉ាវហ៊ឺច្រើនជម្រើស។ នៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano និងភោជនីយដ្ឋានជប៉ុន Teppanyaki មានម្ហូបឈុត ៣ មុខ និង ឈុតបាយរុំលាយត្រីឆៅ។ ប្រសិនបើអតិថិជន ចង់សាកល្បងសាច់គោដុត បែបបារាំងជាមួយថ្លើមក្ងាន ផ្សិត និងដំឡូង សូមអញ្ជើញទៅរីករាយនៅភោជនីយដ្ឋានបារាំង Le Gourmet ។
មុខម្ហូប និងបង្អែមជាច្រើនទៀត ក៏មានបម្រើជូនផងដែរនៅភោជនីយដ្ឋាន Chopstick, Indochine, Golden Bowl, The Arena និង The Pangea តម្លៃចាប់ពី ១១.៦០០រៀល ឬ ២,៩០ ដុល្លារអាមេរិក ប៉ុណ្ណោះ។ អតិថិជនអាចជ្រើសរើស ម្ហូបណាឆូបែបមិចស៊ីកូ សាំងវិចសាច់ប៉ាតេពិសេស បង្អែមចេកខ្ទិះលាយសាគូ នំតាតរសជាតិស្វាយ និងអាហារជាច្រើន មុខទៀត។ សូមកក់ទុកមុនតាមរយៈសារអេឡិចត្រូនិក dining@nagaworld.com ឬលេខទូរសព្ទ +៨៥៥ ២៣ ២៦៣ ០៣១ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក តេឡេក្រាម និងអ៊ីនស្តាក្រាម របស់ណាហ្គាវើលដ៍ ។

ម្ហូបប្រណីតបញ្ចុះតម្លៃដ៏អស្ចារ្យ! ម្ហូបឈុត ឈុតបាយរុំលាយត្រីឆៅ និងប៊ុហ្វេបែបបារាំង និងអ៊ីតាលីនៅណាហ្គាវើលដ៍ តម្លៃ ១១៦.០០០៛ (ឬ ២៩ ដុល្លារ) ប៉ុណ្ណោះ

សម្រាប់អតិថិជន ដែលចង់រាំលេងកម្សាន្ត ស្តាប់ភ្លេង និងក្រេបភេសជ្ជៈឆ្ងាញ់ៗ អាចទៅកម្សាន្តនៅក្លឹប Darlin Darlin នៅរាត្រីថ្ងៃទី១៨ ឧសភាដែលមានប្រូម៉ូសិនទិញ ២ ថែម ១ សម្រាប់ស្រាវីស្គីដប។ អំឡុងខែឧសភានៃខួប ២៩ ឆ្នាំនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនស្រាកែវ និងស្រាបៀរដប តម្លៃ ១១.៦០០រៀល ឬ ២,៩០ ដុល្លារអាមេរិក នៅភោជនីយដ្ឋាន និងបានីយដ្ឋានទាំងអស់ របស់ខ្លួនផងដែរ ។

សូមអញ្ជើញចូលរួមរាត្រីកម្សាន្តអបអរខួប ២៩ ឆ្នាំរបស់ណាហ្គាវើលដ៍នៅរាត្រីថ្ងៃទី១៨ ឧសភានៅក្លឹប Darlin’ Darlin’ ដែលមានការប្រគំតន្ត្រីផ្ទាល់ និងភេសជ្ជៈឆ្ងាញ់ៗដ៏សម្បូរបែប

សមាជិកណាហ្គាវើលដ៍ទាំងអស់ ក៏អាចមានឱកាសឈ្នះរង្វាន់រៀងរាល់ថ្ងៃផងដែរបូករួមនឹងការស្នាក់នៅ ២ យប់ក្នុងបន្ទប់ Superior ដោយប្តូរ ២៩០ ពិន្ទុប៉ុណ្ណោះ។សម្រាប់ព័ត៌មានលម្អិត សូមផ្ញើអ៊ីម៉ែលទៅកាន់ rewards@nagaworld.com ឬចូលទៅកាន់គេហទំព័រ www.nagaworld.com ។

សម្រាប់សមាជិកណាហ្គាវើលដ៍ ទទួលបានការស្នាក់នៅ ២ យប់ក្នុងបន្ទប់ Superior ដោយប្តូរ ២៩០ ពិន្ទុប៉ុណ្ណោះ

សូមអញ្ជើញទៅកម្សាន្តជាមួយមិត្តភក្តិ និងមិត្តភក្តិនៅក្នុងខែឧសភានេះដើម្បីទទួលបានការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសខួប ២៩ ឆ្នាំរបស់ណាហ្គាវើលដ៍! ។
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើប ក្រោមដីទីមួយ ក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញ ម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប ព្រមទាំងសាល សម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ ។ សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com

Most Popular

To Top