ស្រូវគឺជា គ្រាប់ពូជនៃប្រភេទស្មៅ ឈ្មោះវិទ្យាសាស្ត្រហៅថា Oryza sativa (ស្រូវ នៅទ្វីបអាស៊ី) ឬ Oryza glaberrima (ស្រូវ នៅទ្វីបអាហ្វ្រិក) ។
ជាប្រភេទធញ្ញជាតិស្រូវ គឺជាអាហារប្រចាំថ្ងៃសំខាន់បំផុត ដែលប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ចិញ្ចឹមជីវិតមនុស្ស មួយផ្នែកធំ របស់ពិភពលោក ជាពិសេស នៅតំបន់អាស៊ី ។ វាជាទំនិញកសិកម្ម ដែលផលិតខ្ពស់បំផុតទីបី នៅទូទាំងពិភពលោក បន្ទាប់ពី អំពៅ និងពោត ផ្អែកលើទិន្នន័យ អង្គការគ្រប់គ្រងទិន្នន័យកសិកម្មហៅកាត់ថា FAOSTAT ។

បើយោងតាមប្រវត្តិសាស្ត្រចិន សម័យបុរាណ ផលិតកម្មស្រូវ (ការធ្វើស្រែ) កើតមានក្នុងប្រទេស ដ៏ចំណាស់នៅអាស៊ីមួយនេះ ជាង៧០០០ឆ្នាំមកហើយ និងបន្តរហូតដល់បច្ចុប្បន្ន ជាសក្ខីភាពគេឃើញវាលស្រែធំៗ មានវត្តមានពាសពេញផ្ទៃប្រទេស ពិសេសគឺស្ថិតនៅភាគខាងត្បូង ៕

