ព្រឹត្តិការណ៍

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ ក្រុមហ៊ុន GTVC ទៅជួយយកជនបរទេស ជួបគ្រោះថ្នាក់ចរាចរណ៍ ពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត

ព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​  នៅវេលាម៉ោង​ ១៦:៥០​នាទី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរស ជាជនបរទេស ដែលមកលេងកំសាន្តនៅក្រុងកោះរ៉ុង បានជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនបរទេសរងគ្រោះ បានជួបគ្រោះថ្នាក់ចរាចរណ៍​ ដោយនៅពេលបើកម៉ូតូ ក៏មានអាការៈវិលមុខបណ្ដាលអោយដួលបោកនឹងផ្លូវប៉េតុង រងរបួសត្រូវស្មាខាងស្ដាំ។

ក្រោយទទួលដំណឹងពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង ភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកជនបរទេស ជាជនរងគ្រោះ។ជនរងគ្រោះមាន ឈ្មោះ kiselev dima អាយុ១៤ឆ្នាំ ជនជាតិរុស្សី ជាភ្ញៀវទេចរណ៍។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

Most Popular

To Top