សត្វឆ្មាមួយក្បាលដែលមានឈ្មោះថា Raffi បានត្រលប់ទៅរស់នៅជុំម្ចាស់វិញ ក្រោយបាត់ចេញពីផ្ទះគ្រួសារត្រកូល Javed អស់រយៈពេល៦ឆ្នាំ នៅទីក្រុង Old Trafford ប្រទេសអង់គ្លេស ។
រឿងរ៉ាវដែលសត្វឆ្មា Raffi បាត់ខ្លួននេះគឺបាត់ចេញ ពីផ្ទះគ្រួសារខាងលើនេះ កាលពីមុនថ្ងៃបុណ្យណូអែល ឆ្នាំ២០១៦កន្លងទៅនេះ។

ម្ចាស់ផ្ទះគ្រួសារត្រកូល Javed ខាងលើបានខិតខំស្វែង រកអស់រយៈពេលជាច្រើន ខែតែរកមិនឃើញ ក៏បានបោះបង់ក្ដីសង្ឃឹមឈប់ដើរ ប៉ុន្តែស្រាប់តែកាលពីខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ ខាងអាជ្ញាធរសត្វបានទាក់ទងមក ទាក់ទងមកគ្រួសារនេះថា បានរកឃើញឆ្មាសម្បុរសលាយខ្មៅ Raffi នេះ។
អាជ្ញាធរបានលើកឡើងថា ពួកគេបានរកឃើញឆ្មានេះប្រមាណចម្ងាយជិត៨គីឡូម៉ែត្រពីផ្ទះគ្រួសារខាងលើ ដោយស្មានតែជាឆ្មាអនាថាគ្មានម្ចាស់ មានសភាពកំពុងមានរបួស ក៏យកព្យាបាលរហូតជាសះស្បើយ រួចបានពិនិត្យឃើញឈីបក្នុងឆ្មានេះ ដែលជាឈីបចុះបញ្ជីឆ្មា ដែលជាសត្វឆ្មាចិញ្ចឹមរបស់គ្រួសារខាងលើ។
ក្រោយទទួលបានដំណឹងមួយនេះ គ្រួសារខាងលើមានការ សប្បាយចិត្តយ៉ាងខ្លាំង ដោយបានទទួលយកឆ្មានេះ យកមកចិញ្ចឹមវិញដូចធម្មតា៕
