ក្នុងសង្គ្រាមលោកលើកទី២ ត្រូវបានគេដាក់បញ្ចូល ក្នុងចំណោមសង្គ្រាម ដែលមានមនុស្សស្លាប់ច្រើន ជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយឆក់យកជីវិតមនុស្សមិនថាយោធា ឬស៊ីវិលប្រមាណពី ៧០លាននាក់ ទៅ៨៥លាននាក់ ។
អ្នកស្លាប់ទាំងអស់ភាគច្រើន ស្ថិតនៅតំបន់អឺរ៉ុប និងអាស៊ី ដែលជាតំបន់ប៉ះទង្គិចគ្នាខ្លាំងក្នុងសម័យនោះ។ ខាងក្រោមនេះជា ប្រទេសទាំង ៥ ដែលមានអ្នកស្លាប់ច្រើនជាងគេ ក្នុងសង្គ្រាមលោកលើកទី២៖
៥. ជប៉ុន៖ មានមនុស្សស្លាប់ ប្រមាណពី ២.៥លាន ទៅ ៣.១លាននាក់។
៤. ប៉ូឡូញ៖ មានមនុស្សស្លាប់ប្រមាណពី ៥លាន ទៅ ៦លាននាក់។
៣. អាល្លឺម៉ង់៖ មានមនុស្សស្លាប់ ប្រមាណជាង ៩លាននាក់។
២. ចិន៖ មានមនុស្សស្លាប់ប្រមាណពី ១៥លាន ទៅ ២០លាននាក់។
១. សហភាពសូវៀត៖ មានមនុស្សស្លាប់ ប្រមាណ ២៦លាននាក់៕