អ្នកណាខ្លះចង់ទៅមើលផ្សោតពេលទៅលេងបុណ្យភូមិមានជើង! តោះចូលរួមថែរក្សា និង ផ្សព្ធផ្សាយពីផ្សោត ទឹកសាបរបស់កម្ពុជាទាំងអស់គ្នា ដោយចូលរួមលេងហ្គេមអនឡាញ ហើយឈ្នះបានសំបុត្រឡានទៅមក ទៅកាន់ខេត្តក្រចេះដើម្បីចូលរួមកម្មវីធីបុណ្យភូមិមានជើងទៀតផង។

របៀបនៃការលេងគឺងាយៗ៖
ជំហានទី១៖ លោកអ្នកគ្រាន់តែគូសរូបផ្សោត នៅលើបាតដៃរបស់លោកអ្នក

ជំហានទី២៖ ថតរូបលោកអ្នក នឹងបាតដៃដែលគូររូបផ្សោត ហើយបង្ហោះលើហ្វេសប៊ុក ដោយដាក់ Hashtag #KampumEra #MekongDolphinChallenge #KampumEra #BonnPhumonthemove #MekongEra #MekongDolphinChallenge #កម្ពុអ៊ែរ៉ា #បុណ្យភូមិមានជើង #មេគង្គអ៊ែរ៉ា #សម័យមេគង្គ #challengeផ្សោតមេគង្គ

សូមបញ្ចាក់ថាការចូលរួមថែរក្សា អភិរក្ស និង ផ្សព្ធផ្សាយអំពីសត្វផ្សោត ក៏ជាចក្ខុវិស័យមួយរបស់កម្មវិធីបុណ្យភូមិ មានជើងផងដែរ ព្រោះថាកម្មវិធីចង់អោយប្រជាជនកម្ពុជាមកចាប់អារម្មណ៍កន្លែងទេសចរណ៍ធម្មជាតិពិសេស និងទស្សនាសត្វកម្រដែលមិនសូវមាននៅលើពិភពលោក ហើយមានតែនៅក្នុងប្រទេសកម្ពុជា។

តើអ្នកដឹងទេ! ថ្មីៗនេះកូនផ្សោតកើតថ្មី១ក្បាលប្រទះឃើញហែលក្នុងក្រុមហ្វូងសត្វផ្សោតពេញវ័យចំនួន ៦ ក្បាល ក្នុងអន្លង់កាំពី ខេត្តក្រចេះ នេះបើតាមក្រុមការងារស្រាវជ្រាវនិងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF។ គួរជ្រាបថា កូនផ្សោតថ្មីនេះគឺជាកូនផ្សោតទី ៨ ហើយដែលត្រូវកត់ក្នុងអត្រាកំណើតឆ្នាំ២០២៣ (ចាប់ពីខែមករា រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា)។

តោះនៅចាំអីទៀត!!! ថាមក គឺមកហើយ! មកលេងកម្មវិធីបុណ្យភូមិមានជើង នៅខេត្តក្រចេះដើម្បីទស្សនាសត្វ ផ្សោតដោយផ្ទាល់ភ្នែក ឬក៏លេងហ្គេមជាមួយយើងដើម្បីឈ្នះសំបុត្រទៅមក ក្នុងកម្មវិធីបុណ្យភូមិជើង។

