ភ្នំពេញ ៖ ក្នុងឱកាសបុណ្យណូអែល ក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ បានត្រៀមខ្លួនស្វាគមន៍ អតិថិជនទាំងអស់ ជាមួយនឹងមុខម្ហូបសុភមង្គល ការសម្តែងសិល្បៈ ការតុបតែងលម្អដ៏ស្រស់ស្អាត និង ការបញ្ចុះតម្លៃដ៏ច្រើន ។ សូមនាំក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក ទៅរីករាយនិងទទួលយកការ ផ្តល់ជូនទាំងនេះ ពេញមួយខែធ្នូ នៅណាហ្គាវើលដ៍ ! ។
ការតុបតែងលម្អដ៏ស្អាតប្លែក អមជាមួយបរិយាកាសដ៏មនោរម្យ តុក្កតារូបលោកតាណូអែល និងតុក្កតារូបខ្ញីរង់ចាំស្វាគមន៍ ពុកម៉ែបងប្អូន នៅច្រកចូលណាហ្គាវើលដ៍ ទាំងពីរ ដែលពុកម៉ែបងប្អូនអាចផ្តិតយករូបភាព ដ៏ស្រស់ស្អាត ទុកជាអនុស្សាវរីយ៍ និងបង្ហោះក្នុងបណ្តាញសង្គមផងដែរ។ ធ្វើដំណើរទៅកាន់សួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ពុកម៉ែបងប្អូនអាចថតរូប ដ៏ទាក់ទាញជាមួយអំពូលភ្លើង ចម្រុះពណ៌ ដែលបំភ្លឺរៀងរាល់រាត្រី ពីម៉ោង ៥:៤៥ ល្ងាចដល់ម៉ោង ២ ទៀបភ្លឺរហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនអាចថតរូប ជាមួយដើមឈើណូអែលកម្ពស់ ១៨ ម៉ែត្រ និងរូបសំណាកមនុស្សព្រិលទឹកកក ក្តាន់ ស្ករគ្រាប់ ផ្កាយ និងរូបដ៏ស្អាតប្លែកជាច្រើនទៀត! ។
នៅថ្ងៃទី២៤ និង ២៥ ធ្នូ ណាហ្គាវើលដ៍ មានម្ហូបឈុតណូអែល បែបបារាំង នៅភោជនីយដ្ឋានបារាំង Le Gourmet ម្នាក់ ២៧២.០០០ រៀល និងប៊ុហ្វេបែបណូអែល នៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano ម្នាក់ ១៤០.០០០ រៀល ។ សម្រាប់អាហារប៊ុហ្វេពេលល្ងាច បែបចិន មានបម្រើ ជូននៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ដែលមានម្ហូបឈុតពិសេស ម្នាក់ចាប់ពី ២៧២.០០០ រៀល ឬម្ហូបឈុតបែបជប៉ុន នៅភោជនីយដ្ឋានជប៉ុន Teppanyaki ម្នាក់ ៧២០.០០០ រៀល ។ ប្រសិនបើអតិថិជនចង់ពិសា អាហារប៊ុហ្វេឥតកំណត់ សូមរីករាយ នៅភោជនីយដ្ឋាន The Pangea និង 2Pangea ម្នាក់ ១២៨.០០០ រៀល ។ សូមណែនាំឱ្យកក់តុទុកជាមុន នៅថ្ងៃនេះ ដោយទាក់ទង ទៅកាន់លេខទូរសព្ទ ០១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល dining@nagaworld.com ។
ប្រសិនបើពុកម៉ែបងប្អូន ចង់អបអរបុណ្យណូអែលនៅគេហដ្ឋាន ណាហ្គាវើលដ៍ផ្តល់ជូនជម្រើសពិសេស ដូចជា មាន់ទួគីខ្វៃ សាច់ហ៊ែមលាបស្ករត្នោត ជាមួយម៉ាស្តាត និងសាច់ឆ្អឹង ជំនីគោ តម្លៃចាប់ពី ៥៥២.០០០ រៀលបូករួមនឹងទឹកជ្រលក់តាមចំណូលចិត្ត ។ ណាហ្គាវើលដ៍ ក៏មានសាច់ខ្វៃបែបចិនច្រើន ជម្រើសផងដែរ រួមមាន ទាខ្វៃ កូនជ្រូកខ្វៃជាមួយទឹកជ្រលក់ហយស៊ីន តម្លៃចាប់ពី ១១២.០០០ រៀល ។ សូមណែនាំឱ្យកម្ម៉ង់យ៉ាងហោចណាស់ ២ ថ្ងៃទុកជាមុន ។
បង្កើនភាពផ្អែមល្ហែមជាមួយមនុស្ស ជាទីស្រឡាញ់ដោយជាវនំប្រពៃណីណូអែលដុតថ្មីៗ រៀងរាល់ថ្ងៃ ដូចជា នំរូបផ្ទះរសជាតិខ្ញី នំខេកណូអែល នំប៉ាណេតូណេ នំស្រួយ នំស្តូឡិន នំផាយ នំរូបគល់ឈើណូអែល និងនំជាច្រើនទៀត តម្លៃចាប់ពី ១២.០០០ រៀលប៉ុណ្ណោះ! នំពិសេសទាំងនេះ មានលក់រៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី៣១ ធ្នូ នៅកន្លែងទទួលភ្ញៀវ Lobby Lounge ពីម៉ោង ៧ ព្រឹកដល់ ១ ទៀបភ្លឺ និងនៅភោជនីយដ្ឋាន Food Pavilion ពីម៉ោង ១១ ព្រឹកដល់ ១២ អធ្រាត្រ ។ សម្រាប់ឈុតអាហារសម្រន់ពេលរសៀល បែបណូអែល លោកអ្នក អាចអញ្ជើញ ទៅរីករាយជាមួយមិត្តភក្តិ នៅកន្លែងទទួលភ្ញៀវ Lobby Lounge ដែលមានអាហារសម្រន់ និងនំឈ្ងុយឆ្ងាញ់ ដ៏សម្បូរបែបរួមជាមួយការពិសាតែ និងកាហ្វេឥតកំណត់ បម្រើជូនរៀងរាល់ថ្ងៃរហូត ដល់ថ្ងៃទី៣១ ធ្នូ ម្នាក់ ៨៨.០០០ រៀល ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagagworld.com ឬតាមដានទំព័រ Facebook ឬ Instagram របស់ណាហ្គាវើលដ៍ ។
លើសពីនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនការសម្តែង សិល្បៈអបអរបុណ្យណូអែលផងដែរ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១! សូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់ទៅកម្សាន្ត និងទស្សនាការសម្តែងសិល្បៈពិសេសនេះនៅម៉ោង ៦ ល្ងាច ពីរៀងរាល់ថ្ងៃសុក្រដល់អាទិត្យ រហូតដល់ថ្ងៃទី២៥ ធ្នូ និងថ្ងៃបុណ្យណូអែលនៅថ្ងៃចន្ទ ។ សូមចូលរួមទស្សនាឱ្យបានគ្រប់ៗគ្នា !
ណាហ្គាវើលដ៍ សូមជូនពរ ឱ្យពុកម៉ែបងប្អូនទាំងអស់មានពេលវេលាដ៏សប្បាយរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ ក្នុងឱកាសបុណ្យណូអែល! ៕