ព្រឹត្តិការណ៍

នាឡិកា សម្រាប់កំណត់ ពេលផ្ទុះបរមាណូ លើទីក្រុង Hiroshima លក់បានជាង ៣១០០០ ដុល្លារ

Japan today

បូស្តុន ៖ នាឡិកាមួយគ្រឿង ដែលជាឧបករណ៍កំណត់ពេលវេលាផ្ទុះ បរមាណូកាលថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ ការទម្លាក់គ្រាប់បែកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន បានលក់ក្នុងតម្លៃជាង ៣១០០០ ដុល្លារ នៅការដេញថ្លៃ នៅសហរដ្ឋអាមេរិក ។

នេះបើយោង តាមការដេញថ្លៃ RR ដែលមានមូលដ្ឋាន នៅទីក្រុងបូស្តុន បាននិយាយថា នាឡិកានេះ ត្រូវបានកំណត់ពេលវេលា ខណៈដែលការបំផ្ទុះគ្រាប់បែក បរមាណូលើទីក្រុង ជប៉ុន នៅម៉ោង ៨:១៥ ព្រឹកក្នុងអំឡុងពេលថ្ងៃបិទ នៃសង្គ្រាមលោកលើទី២ ការដេញថ្លៃឈ្នះក្នុងការដេញថ្លៃ ដែលបានបញ្ចប់ កាលពីថ្ងៃព្រហស្បតិ៍គឺ ៣១,១១៣ដុល្លារ ។

នេះបើយោងតាមផ្ទះដេញថ្លៃថា វត្ថុបុរាណនេះ ត្រូវបានរកឃើញឡើងវិញពីប្រាសាទហ៊ីរ៉ូស៊ីម៉ា ហើយផ្តល់នូវការមើលឃើញ ពីការបំផ្លិចបំផ្លាញដ៏ធំ នៃគ្រាប់បែកបរមាណូដំបូង ដែលបានបំផ្ទុះលើទីក្រុងមួយ ។ នាឡិកាដៃធ្វើពីលង្ហិនតូច ដែលជាវត្ថុមួយរកឃើញដ៏កម្រពីតំបន់ផ្ទុះនោះ ត្រូវបានដាក់លក់ដេញ ថ្លៃរួមជាមួយនឹងវត្ថុសំខាន់ៗ ជាប្រវត្តិសាស្ត្រផ្សេងទៀត ។

ទោះបីជាមានពពកនៃគ្រីស្តាល់ ដែលបណ្តាលមកពីការផ្ទុះក៏ដោយ ក៏ដៃនាឡិកានៅតែផ្អាកនៅម៉ោង ៨:១៥ ព្រឹក ជាពេលដែលយន្តហោះ B-29 Enola Gay បានទម្លាក់គ្រាប់បែក បរមាណូ “Little Boy” ។ The Auction House បាននិយាយថា យោងតាមអ្នកដឹកជញ្ជូនទំនិញនោះ ទាហានអង់គ្លេសម្នាក់ បានយកនាឡិកាដៃពីទីក្រុង បាក់បែក ខណៈពេលដែលកំពុងបំពេញ បេសកកម្មដើម្បីផ្តល់ការផ្គត់ផ្គង់ សង្គ្រោះបន្ទាន់ និងវាយតម្លៃតម្រូវការសាងសង់ឡើង វិញក្រោយជម្លោះនៅសាលផ្សព្វផ្សាយ Prefectural Promotion Hall ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ។

លោក Bobby Livingston អនុប្រធានប្រតិបត្តិនៅ RR Auction និយាយថា វាគឺជាក្តីសង្ឃឹមដ៏ក្លៀវក្លារបស់យើង ដែលបំណែកគុណភាពនៃសារមន្ទីរនេះ នឹងឈរជានិមិត្តសញ្ញាអប់រំ ដ៏គួរឲ្យសោកសង្រេង ដោយបម្រើមិនត្រឹមតែរំលឹកយើងអំពីចំនួននៃសង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពី សមត្ថភាពបំផ្លិចបំផ្លាញដ៏ជ្រាលជ្រៅ ដែលមនុស្សជាតិ ត្រូវតែខិតខំជៀសវាង។ នាឡិកាដៃនេះ សម្គាល់ពេលវេលាពិតប្រាកដ ក្នុងពេលវេលាដែលប្រវត្តិសាស្រ្ត បានផ្លាស់ប្តូរជារៀងរហូត​ ៕
ដោយ៖លី ភីលីព

Most Popular

To Top