អង់គ្លេស ៖ ស្តេចចក្រភពអង់គ្លេស Charles និង ម្ចាស់ក្សត្រី Camilla តែងតែធ្វើដំណើរកម្សាន្តទំាង២ ព្រះអង្គគ្រប់ទីកន្លែង ប៉ុន្តែវិស្សមកាល រយៈពេលខ្លីឆ្នាំនេះព្រះអង្គបែរ ជាធ្វើដំណើរកម្សាន្តទៅវិញ បន្ទាប់ពីម្ចាស់ក្សត្រី Camilla ដែលជាភរិយា របស់ព្រះអង្គអស់ព្រះកាយពលយ៉ាងខ្លាំង ។
ម្ចាស់ក្សត្រី Camilla បានចេញដំណើរទៅវិស្សមកាល រយៈពេលមួយសប្តាហ៍ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីម្ចាស់ក្សត្រីត្រូវបានគេនិយាយថា មានការហត់នឿយ ព្រមទំាងអស់កម្លាំង ចាប់តាំងពីខែដ៏មមាញឹក ដែលពោរពេញទៅដោយការភ្ជាប់ពាក្យរបស់រាជវង្ស និងការធ្វើរោគវិនិច្ឆ័យ ជំងឺមហារីករបស់ស្វាមី ។
ប្រភពដែលដកស្រង់ដោយ Us Weekly បានបង្ហាញថា ពេលវេលាសម្រាក គឺជាជម្រើសទៅវិញទៅមក រវាងស្តេច Charles ព្រះជន្មាយុ ៧៥ វង្សា និងម្ចាស់ក្សត្រី Camilla ជន្មាយុ Camilla ៧៦ វង្សា ។ ម្ចាស់ក្សត្រី Camilla កាលពីសប្តាហ៍មុនបានដឹកនាំគ្រួសារ រាជវង្សនៅពិធីរម្លឹកដល់ស្តេច Constantine នៃប្រទេសក្រិកនៅ St George’s Chapel, Windsor បន្ទាប់ពីព្រះអង្គម្ចាស់ William បានដកខ្លួនចេញ ដោយអាថ៌កំបាំងនៅម៉ោង ១១ ។
ស្តេច Charles បានឃើញថា ម្ចាស់ក្សត្រី Camilla កំពុងធ្វើការខ្លាំងពេក ខណៈពេលដែលកំពុងព្រួយបារម្ភ និងព្យាយាម មើលថែស្តេច Charles ។ ព្រះអង្គទាំង ២ ព្រះអង្គបានសម្រេចចិត្តថា ម្ចាស់ក្សត្រី Camilla គួរតែឈប់សម្រាកមួយសប្តាហ៍។
បន្ទាប់ពីការសម្រាក ម្ចាស់ក្សត្រី Camilla នឹងបន្តមុខងាររាជវង្សចាប់ពីថ្ងៃទី ១១ ខែមីនា។ ម្ចាស់ក្សត្រីនឹងបំពេញមុខងារសម្រាប់ព្រះមហាក្សត្រនៅ Westminster Abbey សម្រាប់សេវាកម្ម Commonwealth Day ប្រចាំឆ្នាំ។
ទន្ទឹមនឹងនោះ ព្រះមហាក្សត្រនឹងថ្លែងសុន្ទរកថាតាមរយៈវីដេអូ ខណៈដែលព្រះអង្គបានជាសះស្បើយពីការព្យាបាលជំងឺមហារីករបស់ព្រះអង្គ៕
ដោយ៖លី ភីលីព