តាំងពីប្រកាសឯករាជ្យ ពីចក្រភពអង់គ្លេសមក សហរដ្ឋអាមេរិក មានប្រធានាធិបតីចំនួន ៤៥នាក់មកហើយ ។ ក្នុងនោះមានតែ ១៣នាក់ប៉ុណ្ណោះដែលមានសំណាង កាន់បាន២អាណត្តិ ឬលើសពីនេះ ។ ចំណែកឯក្នុងសម័យសង្គ្រាមត្រជាក់ (ឆ្នាំ ១៩៤៥-១៩៩១) វិញប្រធានាធិបតីអាមេរិក ភាគច្រើនកាន់បានលើសពី១ អាណត្តិ ប៉ុន្តែមានតែប្រធានាធិបតី២នាក់នេះប៉ុណ្ណោះដែលកាន់តិចជាង៤ឆ្នាំ ។
១. ប្រធានាធិបតីទី៣៨ លោកGerald R. Ford៖ ជាប្រធានាធិបតី និងអនុប្រធានាធិបតី នៃសហរដ្ឋអាមេរិកតែមួយគត់ដែលមិនមែនកើតចេញពីការបោះឆ្នោត ។ លោកត្រូវបានតែងតាំង ជាអនុប្រធានាធិបតីនៅដើមឆ្នាំ១៩៧៤ ហើយក្លាយជាប្រធានាធិបតីនៅខែសីហាឆ្នាំដដែល ក្រោយពីលោកនិចសុនប្រកាសលាលែងពីតំណែង ។ យ៉ាងណាក៏ដោយលោកកាន់តំណែងបានតែ ៨៩៥ថ្ងៃប៉ុណ្ណោះ ដោយសារតែលោកចាញ់ សំឡេងឆ្នោតលោក Jimmy Carter នៅការបោះឆ្នោតឆ្នាំ១៩៧៦ ។
២. ប្រធានាធិបតីទី៣៥ លោក John F. Kennedy៖ ជាប្រធានាធិបតីជាប់ឆ្នោតក្មេងជាងគេនៃប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកក្នុងអាយុ៤៣ឆ្នាំ។ លោកចូលកាន់តំណែងនៅឆ្នាំ១៩៦១ បន្តពីលោក Dwight D Eisenhower។ ជាអកុសល លោកត្រូវបានគេធ្វើឃាតនៅទីក្រុងដាឡាស រដ្ឋតិចសាស នៅថ្ងៃទី២២វិច្ឆិកា ឆ្នាំ១៩៦៣ ជាហេតុនាំឲ្យលោកកាន់តំណែងបានតែ១០៣៦ថ្ងៃ។ ការស្លាប់របស់លោកKennedy បានធ្វើឲ្យលោកអនុប្រធានាធិបតីLyndon B. Johnson ចូលកាន់តំណែងបន្ត ៕