ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់ TikTok នៅកម្ពុជា បានបញ្ចេញប្រតិកម្មថា ពួកគេមិនអាចស្វែងរកលទ្ធផល នៃការវាយពាក្យ «សៀមរាប» ក្នុងគូឡោន search របស់ TikTok បានឡើយ។

នៅពេលអ្នកប្រើប្រាស់វាយពាក្យ «សៀមរាប» ឬ «ខេត្តសៀមរាប» វាបែរជាចេញផ្ទាំងដាក់ថា «គ្មានលទ្ធផលរកឃើញ» ហើយថា ពាក្យនេះ គឺបង្ហាញពីឥរិយាបថស្អប់ខ្ពើមទៅវិញ។ ប៉ុន្តែបើវាយពាក្យជាភាសាអង់គ្លេស «siemreap» ឬសរសេរថា «សៀបរាប» គឺចេញលទ្ធផលធម្មតា។ សូមមើលរូបបន្ថែមខាងក្រោមនេះ៖
អ្នកប្រើប្រាស់ TikTok នៅកម្ពុជា ជាច្រើនបានអះអាងថា ពួកគេបានផ្ញើរបាយការណ៍ករណីនេះ ទៅកាន់ក្រុមហ៊ុន TikTok រួចហើយដើម្បីកុំឱ្យយល់ច្រឡំ ព្រោះពាក្យ «សៀមរាប» នោះ គ្រាន់តែជាឈ្មោះខេត្តមួយរបស់កម្ពុជាប៉ុណ្ណោះ មិនមែនជាពាក្យរើសអើងស្អប់ខ្ពើម ដូចការលើកឡើងដែលមានក្នុងផ្ទាំង TikTok នោះឡើយ៕




