ជាធម្មតារលកកម្ដៅនៅរដូវប្រាំង ឬក៏រដូវក្ដៅនៅតំបន់អាស៊ាន មានភាពក្ដៅខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំនៅមួយរយៈពេលក្រោយនេះ ជាពិសេសនៅឆ្នាំនេះតែម្ដង ។
រដូវកាលក្ដៅនៅតំបន់នេះ ជាទូទៅមានភាពប្រហាក់ប្រហែលគ្នា ដោយចាប់ផ្ដើមពីខែវិច្ឆិកា ដល់ខែមេសាដោយជាទូទៅ កម្ដៅចាប់ផ្ដើមខ្លាំងចាប់ពីខែមីនារហូតទៅដល់បញ្ចប់ខែមេសា ដោយអាកាសធាតុមានភាព ក្ដៅហួតហែង មិនសូវមានខ្យល់ត្រជាក់ ។
ជាទូទៅកាលពីចុងខែមេសា ឆ្នាំនេះកម្ដៅនៅគ្រប់តំបន់ក្នុងទីក្រុងធំៗ នៅអាស៊ានគឺចន្លោះ ៣៨-៤០ អង្សារសេ ប៉ុន្តែដោយសារតែកម្ដៅនេះ មិនសូវជាមានខ្យល់ត្រជាក់ និងរួមផ្សំកត្តាផ្សេងៗ របស់ទីក្រុងទាំងនោះបានធ្វើឲ្យកម្ដៅ នៃអាកាសធាតុអាចនឹងមានអារម្មណ៍ថាក្ដៅប្រហាក់ប្រហែល ឬក៏លើសពីនេះ។

ជាក់ស្ដែងបើយោង តាមការចុះផ្សាយរបស់ Discover ASEAN កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កម្ដៅអាកាសគឺដូចទៅនឹង ៤៧អង្សាសេ រីឯទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានកម្ដៅអាកាសធាតុដូចទៅនឹង ៣៨អង្សាសេ រីឯទីក្រុងភ្នំពេញ ប្រទេសកម្ពុជាយើងគឺ ៤៤អង្សាសេ ៕
ខាងក្រោមនេះជាស្ថិតិកម្ដៅ នៅទីក្រុងរបស់តំបន់អាស៊ាន៖

