ព្រឹត្តិការណ៍

ខ្លាឃ្មុំផេនដាយក្ស ចិនពីរក្បាល ត្រូវបានដឹក ទៅដល់អាមេរិកហើយ ដែលជាលើកដំបូង ក្នុងរយៈពេលពីរទសវត្សរ៍

ឆឹងទូ៖ ខ្លាឃ្មុំផេនដាយក្សពីរក្បាលគឺ Yun Chuan និង Xin Bao បានទៅដល់រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ តាមជើងហោះហើរជួលពីប្រទេសចិន សម្រាប់កិច្ចសហប្រតិបត្តិការការពារខ្លាឃ្មុំផេនដាខ្នាតអន្តរជាតិរយៈពេល ១០ឆ្នាំជាមួយ សួនសត្វ San Diego ដែលជាការកត់សម្គាល់ជុំថ្មីនៃកិច្ចសហប្រតិបត្តិការការពារខ្លាឃ្មុំផេនដាដ៏ធំរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

ខ្លាឃ្មុំផេនដា Yun Chuan ឈ្មោល អាយុ ៥ឆ្នាំ និង Xin Bao ញី អាយុ ៤ឆ្នាំ ត្រូវបានជ្រើសរើសពីមជ្ឈមណ្ឌលអភិរក្ស និងស្រាវជ្រាវចិន សម្រាប់ខ្លាខ្លាឃ្មុំផេនដា (CCRCGP)។ ខ្លាឃ្មុំសខ្មៅបានទាំងពីរនេះ ចាកចេញពីមជ្ឈមណ្ឌល Bifengxia Panda នៅឯទីក្រុងយ៉ាអាប ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន កាលពីល្ងាចថ្ងៃពុធ។

ខ្លាឃ្មុំផេនដាទាំងពីរ ដែលបានឆ្លងកាត់ទីក្រុងហុងកុង និងមកដល់អាកាសយានដ្ឋានអន្តរជាតិ Los Angeles ត្រូវបានអមដំណើរដោយអ្នកបង្កាត់ពូជ និងពេទ្យសត្វដែលមានបទពិសោធន៍ចំនួន ៥នាក់ក្នុងអំឡុងពេលធ្វើដំណើរ។

ខ្លាឃ្មុំផេនដា ដែលជាសត្វទីមួយ ដែលបានចូលសហរដ្ឋអាមេរិក ក្នុងរយៈពេលជាងពីរទសវត្សរ៍នឹងធ្វើដំណើរទៅកាន់សួនសត្វ San Diego ឆាប់ៗនេះបន្ទាប់ពីការមកដល់របស់ពួកគេនៅ Los Angeles ។

ពួកវានឹងត្រូវដាក់ឱ្យនៅដាច់ពីគេរយៈពេលយ៉ាងតិច ៣០ថ្ងៃ តាមនីតិវិធីស្តង់ដារ ហើយកាលបរិច្ឆេទចេញលក់ជាសាធារណៈនឹងត្រូវបានប្រកាស បន្ទាប់ពីក្រុមថែទាំសត្វមានអារម្មណ៍ថាខ្លាឃ្មុំត្រៀមខ្លួន ដើម្បីជួបអ្នកទស្សនានៅទីនោះបាន។

CCRCGP បានធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រជាមួយសួនសត្វ San Diego អស់រយៈពេលជាង ២៥ឆ្នាំមកហើយ ដោយទទួលបានលទ្ធផលជាផ្លែផ្កាក្នុងការការពារ ការបង្កាត់ពូជ និងការគ្រប់គ្រងជំងឺរបស់ខ្លាឃ្មុំផេនដាធំ និងការអប់រំសាធារណៈដែលពាក់ព័ន្ធ។

ខ្លាឃ្មុំផេនដាយក្ស គឺជាប្រភេទសត្វជិតផុតពូជបំផុតរបស់ពិភពលោក។ ខ្លាឃ្មុំផេនដាជិត ១,៩០០ក្បាល រស់នៅក្នុងព្រៃ ដែលភាគច្រើននៅក្នុងខេត្តស៊ីឈួន និងសានស៊ី ក្នុងប្រទេសចិន កើនឡើងពី ១,១០០ ក្បាលក្នុងទសវត្សរ៍ឆ្នាំ១៩៨០៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top