ព័ត៌មានអន្តរជាតិ

សត្វខ្លាឃ្មុំផេនដា ដ៏កម្រឈ្មោះ Tuan Tuan បានងាប់ ក្នុងសួនសត្វតៃវ៉ាន់

តៃវ៉ាន់ ៖ អ្នកនាំពាក្យរបស់ចិនដីគោក បានសម្តែងការសោកស្ដាយ ចំពោះការងាប់ របស់ខ្លាឃ្មុំផេនដា យក្ស Tuan Tuan ដែលផ្តល់អំណោយ ពីដីគោកដល់តៃវ៉ាន់ ដោយនិយាយថា ខ្លាឃ្មុំផេនដាជានិមិត្តរូប នៃការអភិវឌ្ឍន៍ទំនាក់ទំនង សន្តិភាពនៅទូទាំង ច្រកសមុទ្រ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

សួនសត្វតៃប៉ិ របស់តៃវ៉ាន់បានប្រកាសថា ខ្លាឃ្មុំផេនដា ឈ្មោល អាយុ ១៨ ឆ្នាំជាខ្លាឃ្មុំផេន ដាយក្សមួយក្បាល ក្នុងចំណោមខ្លាឃ្មុំផេនដា ធំ២ក្បាលដែលផ្តល់អំណោយ ដោយដីគោក ដល់តៃវ៉ាន់ កាលឆ្នាំ ២០០៨ បានងាប់កាលពីថ្ងៃសៅរ៍ ។ ខ្លាឃ្មុំផេនដាយក្ស Tuan Tuan និងមិត្តរួមរបស់លោកឈ្មោះ Yuan Yuan មានប្រជាប្រិយភាព ក្នុងចំណោមជនរួមជាតិតៃវ៉ាន់ ជាពិសេសក្មេងៗ ចាប់តាំងពីពួកគេ បានមកដល់សួនសត្វតៃប៉ិ កាលឆ្នាំ ២០០៨ ។ ពួកគេមានកូន២ក្បាល មួយនៅឆ្នាំ ២០១៣ និងមួយទៀត នៅឆ្នាំ ២០២០។

លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបាន និយាយលើសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា ១៤ ឆ្នាំមុន ការមកដល់នៃខ្លាឃ្មុំផេនដា២គូ ទៅកាន់កោះតៃវ៉ាន់ គឺជានិមិត្តសញ្ញាដ៏សំខាន់ នៃការអភិវឌ្ឍន៍សម្រាប់ទំនាក់ទំនងសន្តិភាព នៅទូទាំងភាគីទាំង២ ។
លោកស្រី Zhu បានបន្តថា អស់ជាច្រើនឆ្នាំមកនេះ ពួកគេបាននាំមកនូវសេចក្តីរីករាយ និងអនុស្សាវរីយ៍ល្អៗ ដល់ជនរួមជាតិ របស់យើងនៅតៃវ៉ាន់ ។ ដោយបន្ថែមថា ប្រជាជនមកពីទាំងដីគោក និងកោះតៃវ៉ាន់ បានសម្តែងការរំម្លែកទុក្ខ និងការចងចាំចំពោះ Tuan Tuan តាមរបៀបផ្សេងៗ ។
អ្នកស្រីបន្តថា ខ្លាឃ្មុំផេនដាយក្ស ជាសម្បត្តិជាតិមួយរបស់ជាតិយើង សក្តិសមនឹងទទួលបានការស្រឡាញ់រាប់អានពីប្រជាជន នៃភាគីទាំងសង្ខាង ហើយភាគីទាំងពីរគួរតែគោរព និងរក្សាទំនាក់ទំនងវិជ្ជមានរបស់ពួកគេ។ បេះដូងរបស់ Tuan Tuan បានឈប់លោតនៅម៉ោង ១:៤៨ រសៀលថ្ងៃសៅរ៍ ក្រោមការប្រើថ្នាំសន្លប់ ។ ខ្លាឃ្មុំផេនដា បានទទួលរងនូវការប្រកាច់ នៅព្រលឹមនៃព្រឹកថ្ងៃសៅរ៍ រហូតដល់ម៉ោង ៧ ព្រឹកបន្ទាប់ពីពេទ្យសត្វ បានគ្រប់គ្រងថ្នាំប្រឆាំងនឹង ការប្រកាច់និងស្ងប់ស្ងាត់ ។

សត្វមួយក្បាលនេះ ហាក់ដូចជាងងុយ ដេកខ្លាំងឡើងៗ និងមិនស្ថិតស្ថេរ នៅលើជើង របស់គាត់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបង្ក ឱ្យមានការព្រួយបារម្ភ លើភាគីទាំង២ នៃច្រកសមុទ្រតៃវ៉ាន់ ។ លោកស្រី Zhu បានបន្ថែមថា ចាប់តាំងពីខ្លាឃ្មុំផេនដា ធ្លាក់ខ្លួនឈឺមក ដីគោកបានកោះប្រជុំ ក្រុមអ្នកជំនាញ ដើម្បីទាក់ទងជាមួយសួនសត្វតៃប៉ិ តាមអ៊ីនធើណេត ហើយបានបញ្ជូន អ្នកជំនាញ២នាក់ទៅតៃវ៉ាន់ ដើម្បីជួយពិនិត្យ និងព្យាបាល ៕

Most Popular

To Top