ប្លែកៗ

ម៉ាយ៉ានបុរាណ បង្កឲ្យមានការផ្លាស់ប្តូរ អាកាសធាតុរបស់ខ្លួនកាលពី ១,៨០០ ឆ្នាំមុន បណ្តាលឲ្យមានគ្រោះរាំងស្ងួត

ប៊ែលហ្សិក៖យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា កសិករម៉ាយ៉ានបុរាណប្រហែលជាបានបង្កឲ្យមានការប្រែប្រួលអាកាសធាតុរបស់ខ្លួន និងបានរួមចំណែកដល់ការស្លាប់របស់ពួកគេកាលពីសម័យកាលនោះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្របានរកឃើញភ័ស្តុតាងនៅប៊ែលហ្សិកថា ប្រជាជនអាមេរិកកណ្តាលធ្លាប់ជីកប្រឡាយ តំបន់ដីសើម និងមានការរលាកជាប្រចាំពេលកំពុងធ្វើស្រែចម្ការ។ របកគំហើញចុងក្រោយបានបង្ហាញថា ជនជាតិម៉ាយ៉ានដែលមានអាយុកាលចន្លោះពី ១,៨០០ និង ១០០០ ឆ្នាំមុនមានឥទ្ធិពលកាន់តែខ្លាំងទៅលើបរិស្ថានរបស់ពួកគេជាងការគិតពីមុន។

ហើយពួកគេប្រហែលជាបានឈានដល់កម្រិតមួយដើម្បីចូលរួមចំណែកដល់ភាពរាំងស្ងួតដែលគេគិតថា បានបំផ្លាញអរិយធម៌។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យតិចសាសបានណែនាំទ្រឹស្តីរបស់ពួកគេដោយផ្អែកលើការស្កេនពីលើអាកាស និងរូបភាពនៃដីស្រែម៉ាយ៉ានដែលទុកនៅក្រោមដី។

ពួកគេបានរកឃើញតំបន់ដីសើមនៃឋានសួគ៌នៅតំបន់សើមនៅភាគពាយព្យបេលីសដោយមានទំហំធំ ៥ ដងដូចអ្វីដែលគេជឿ។ ចំណែកពួកគេក៏បានរកឃើញស្មុគស្មាញស្រដៀងគ្នាមួយទៀតដែលធំជាងនេះទៅទៀត។ តំបន់ដីសើមមានប្រពន្ធ័ប្រឡាយ និងប្រឡាយ ហើយពេលខ្លះព្រៃឈើត្រូវបានបំផ្លាញដើម្បីធ្វើផ្លូវសម្រាប់ពួកគេ។

ដំណើរការទាំងនេះត្រូវបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរ នៅពេលម៉ាយ៉ានត្រូវបានគេព្យាយាមសម្របខ្លួនទៅនឹងអាកាសធាតុដែលមានការផ្លាស់ប្តូរ ជាការកើនឡើងនូវកម្ពស់ទឹកសមុទ្រប្រហែល ១៨០០ ឆ្នាំមុន៕ដោយ៖លី ភីលីព

Most Popular

To Top