ប្លែកៗ

សាកសពទាំង៣៩នាក់ ដែលរកឃើញក្នុងរថយន្តដឹកទំនិញនោះ សុទ្ធតែជាជនចិន

បរទេស:CNNចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៤ខែកញ្ញានេះទើបតែបានចេញផ្សាយថាប៉ូលីសបានធ្វើការកំណត់អត្តសញ្ញាណរបស់សាកសពទាំង៣៩នាក់ដែលបាត់បង់ជីវិតនៅក្នុងរថយន្តដឹកទំនិញនោះបានហើយ។ប៉ូលីសបានធ្វើការអះអាងថាពួកគេសុទ្ធសឹងតែជាជនជាតិចិនទាំងអស់។

ប៉ូលីសរបស់ទីក្រុងEssexបានធ្វើការអះអាងថាក្នុងចំណោមសាកសពទាំងអស់នោះគេបានរកឃើញដែរថាមានស្ត្រីចំនួន៨នាក់និងបុរស៣១នាក់ផងដែរ។ទោះបីជាយ៉ាងណាក្តីប៉ូលីសក៏បានបញ្ជាក់ទៀតថាមូលហេតុនៃការស្លាប់គឺមិនទាន់ត្រូវបានរកឃើញពិតប្រាកដនៅឡើយខណៈដែរការសួរចម្លើយបុរសជាអ្នកបើកបរកំពុងបន្តធ្វើ។

រំលឹកដែរថាកាលពីថ្ងៃពុធបុរសវ័យ២៥ឆ្នាំម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថាMorris Robinsonគឺជាអ្នកបើកបររថយន្តដឹកទំនិញមួយគ្រឿងដែលត្រូវបានគេប្រទះឃើញមានសាកសពមនុស្សស្លាប់ដល់ទៅ៣៩នាក់ពីខាងក្នុងទូរថយន្តហើយត្រូវបានចតចោលនៅចំងាយប្រមាណជា២០ម៉ាលពីទីក្រុងEssex៕ ប្រែសម្រួល:ស៊ុនលី

Most Popular

To Top