ប្លែកៗ

ក្រុមហ៊ុនបច្ចេកវិទ្យា DAHUA និងក្រុមហ៊ុន គីមហេង សិនធ័រ បើកកិច្ចសហប្រតិបត្តិការរួមគ្នា

ភ្នំពេញ ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន គីមហេង សិនធ័រ បានប្រកាសជាផ្លូវការ ក្លាយជាតំណាង ចែកចាយផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា ពីក្រុមហ៊ុនបច្ចេកវិទ្យារ DAHUA ដែលជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ២ លើផ្នែកកាម៉េរាសុវត្ថិភាព A&S ឆ្នាំ២០១៨ និងជាអ្នកផ្ដល់សេវាកម្មផ្នែក video-centric smart IoT លំដាប់ពិភពលោក។

ក្រុមហ៊ុនបច្ចេកវិទ្យា DAHUA បង្កើតឡើងនៅឆ្នាំ២០០១ ។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកចំនួន១៧ ០០០ នាក់ មានសាខានៅក្រៅប្រទេស ៥៤សាខា និងផលិតផល ដូចជា CCTV Camera , Access Control , Video Intercoms , LED/LCD Display , Video Conferencing to Machine Vision , Drones and soon។

ចំណែកក្រុមហ៊ុនគីម ហេង បានចាប់ផ្ដើមធ្វើអាជីវកម្មតាំងពីឆ្នាំ១៩៩៥ ដោយលោក លីម គ្រី ជាតំណាងចែកចាយដំបូងគេបង្អស់នៅកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន គីមហេង សិនធ័រ មានតំណាងចែកចាយពីក្រុមហ៊ុន HP, Panasonic , IBM , ICOM , SONY , TP Link and Dahua។

កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនបច្ចេកវិទ្យា DAHUA និងក្រុមហ៊ុន គីមហេង សិនធ័រ ដើម្បីសម្រេចចក្ខុវិស័យ “សង្គមមានសុវត្ថិភាពនិងការរស់នៅឆ្លាតវៃ” នៅកម្ពុជា។ គោលការណ៍ចំបងគឺផ្ដោតសំខាន់ លើអតិថិជនដែលផ្ដល់ជូននូវគុណភាព និងសេវាដ៏ល្អបំផុតជូនអតិថិជន ដើម្បីបង្កើតតម្លៃកាន់តែខ្ពស់សម្រាប់អតិថិជនតាមរយៈការខិតខំប្រឹងប្រែងដើម្បីកសាងសង្គមប្រកបដោយសុវត្ថិភាពឆ្លាតវៃ ងាយស្រួលនិងមានប្រសិទ្ធិភាពសម្រាប់កម្ពុជា ៕

Most Popular

To Top