បរទេស៖ប្រទេសតួកគី កំពុងតែខិតចូលទៅជិតទិញយន្តហោះចម្បាំង Su-35 ចំនួនចន្លោះពី៣៦គ្រឿងទៅ៤៨គ្រឿង ពីប្រទេសរុស្ស៊ី នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។
យន្តហោះចំនួន៤៨គ្រឿង នឹងរួមមានកងយន្តហោះចម្បាំងចំនួនពីរ ហើយនឹងបំពេញនូវប្រព័ន្ធការពារមីស៊ីល S-400 ដែលប្រទេសតួកគី ជាប្រទេសសមាជិកណាតូ បានទិញយកមកពីប្រទេសរុស្ស៊ី កាលពីដើមឆ្នាំនេះ និងបញ្ជូនមកប្រគល់ឲ្យក្នុងខែសីហា។

គួរបញ្ជាក់ថា យន្តហោះចម្បាំងនិងប្រព័ន្ធមីស៊ីល គឺជាផ្នែកនៃសមត្ថភាពចូលរួមសហប្រតិបត្តិការ ដែលយន្តហោះចម្បាំង Su-35 នឹងដើរតួជារ៉ាដាដែនអាកាស ដើម្បីនាំផ្លូវឲ្យមីស៊ីល S-400 នៅពេលដែលវាជួបប្រទះយន្តហោះ ឬក៏មីស៊ីលរបស់សត្រូវ៕ ប្រែសម្រួល៖ប៉ាង កុង
