Hacker គឺជាអ្នកមានអ្នកវាយប្រហារ នៅលើបណ្ដាញអ៊ីនធឺណិត ដោយមានជំនាញច្បាស់លាស់។ ជាការពិតណាស់ប្រិយមិត្តប្រហែលជាធ្លាប់គិតហើយថាHacker គឺភាគច្រើនជាមនុស្សប្រុស។ តែតាមពិតមិនមែនទាំងអស់នោះទេ។ ខាងក្រោមនេះគឺជាកំពូល Hacker ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និង មិនត្រឹមតែប៉ុណ្ណោះមានរូបរាងស្រស់ស្អាតនិងសិចស៊ីថែមទៀតផង។
១. ANNA CHAPMAN
នារី Hacker សិចស៊ីដំបូងគឺមានឈ្មោះថា Anna Chapman។ នាងជាជនជាតិរុស្សីតែនាងរស់នៅក្នុងទីក្រុង New York ។ Anna Chapman ទទួលបានកេរ្តិ៍ឈ្មោះល្បី ជា Hacker ក្នុងឆ្នាំ២០១២គឺនៅពេលដែលនាគឺត្រូវបានចាប់ខ្លួនក្នុងទីក្រុង New York ពីបទលួចយកការណ៍អោយរុស្សី។

២. ADEANNA COOKE
ចំណែក Hacker សិចស៊ីទីពីរនោះគឺមានឈ្មោះថា Adeanna Cooke ។ នាងគឺជាអ្នក Hacker គេហទំព័រល្បីល្បាញម្នាក់ ហើយនាងធ្លាប់បាន Hack គេហទំព័រជាច្រើនដែលបានបង្ហោះរូបភាពសិចស៊ីរបស់នាង។

៣. YING CRACKER
Ying Cracker គឺជាគ្រូបង្រៀនជនជាតិចិនម្នាក់ដែលបង្រៀននៅក្នុងទីក្រុងសៀងហៃ។នាងធ្លាប់បង្រៀនពីមូលដ្ឋាននៃការ Hack ហើយ ក៏មានភាពល្បីល្បាញ និងទទួលបានឈ្មោះថា Cracker ។ Cracker ក៏ចាប់ផ្តើមបង្រៀនពីរបៀប Crack Software ដោយស៊ីថ្លៃឈ្នួលរហូតខ្ពស់ ចាប់ពី៨០ទៅ៨០០ដុល្លារក្នុងមួយកម្មវិធីៗ។

៤. XIAO TIAN
Hacker សិចស៊ីទីបួននោះគឺមានឈ្មោះថា Xiao Tian ជាជនជាតិចិន។ នាងគឺជាមេក្រុមHacker ភេទស្រីល្បី ល្បាញម្នាក់ក្នុងប្រទេសចិន។ នាងគឺជានារីសិចស៊ីនិងទាន់សម័យប៉ុន្តែមានជំនាញ hack គួរឲ្យកោតសរសើរ។

៥. Kristina Svechinskaya
Kristina Svechinskaya គឺជានិស្សិតជនជាតិរុស្សីម្នាក់ដែលសិក្សានៅក្នុង New York ។ នាងមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតក្នុងពិភព Hacker ។ នាងធ្លាប់ក្លែងបន្លំលួចប្រាក់ពីធនាគាររាប់លានដុល្លារពីគណនីធនាគារក្នុងចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក និងលួចប្រើប្រាស់សលិខិតឆ្លងដែនក្លែងក្លាយទៀតផង៕

ប្រភព៖Sabay
