ប្លែកៗ

កូរ៉េខាងត្បូង អភិវឌ្ឍប្រព័ន្ធរ៉ាដា ឃ្លាំមើលដែនសមុទ្រថ្មី

បរទេស៖ប្រទេសកូរ៉េខាងត្បូង នៅពេលថ្មីៗនេះ បានអភិវឌ្ឍផលិតប្រព័ន្ធរ៉ាដាឃ្លាំមើលដែនសមុទ្រថ្មី ដែលត្រូវបានគេរចនាឡើង សម្រាប់យកការណ៍ពីតំបន់ឆ្នេរនិងដែនសមុទ្ររបស់ប្រទេស នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។

យោងទៅតាមប្រភពព័ត៌មានមួយកាសែតក្នុងស្រុកកូរ៉េ Kukmin Ilbo នៅថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋបាលទទួលបន្ទុកលើកម្មវិធីទិញប្រព័ន្ធការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់ថា ប្រព័ន្ធរ៉ាដាថ្មី មានឈ្មោះ នោះ បានអភិវឌ្ឍផលិតយ៉ាងជោគជ័យ នៅក្នុងខែកញ្ញាកន្លងទៅ។

រដ្ឋបាលទទួលបន្ទុកលើកម្មវិធីទិញប្រព័ន្ធការពារជាតិរបស់ទីក្រុងសេអ៊ូល ដែលហៅកាត់ថា DAPA នេះ ក៏បាននិយាយប្រាប់បន្តទៀតថា ប្រព័ន្ធរ៉ាដានោះ អាចនឹងត្រូវបានដាក់ពង្រាយនៅតាមតំបន់ឆ្នេរ ឬក៏នៅតាមកោះឆ្ងាយៗ ក្នុងគោលបំណងទុកឲ្យឃ្លាំមើលនាវានានា ដែលធ្វើដំណើរឆ្លងកាត់៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top