រដ្ឋកាលីហ្វ័រញ៉ា៖ភ្លើងឆេះព្រៃកំពុងតែឆាបឆេះយ៉ាងខ្លាំងនៅតំបន់ភាគខាងជើងសូនីម៉ា ក្នុងរដ្ឋរដ្ឋកាលីហ្វ័រញ៉ា ហើយសកម្មភាពនេះធ្វើឲ្យអ្នកវិទ្យាសាស្រ្តមើលឃើញដោយសារតែប្រើផ្កាយ រណបមើលលាតសន្ធឹងពីលំហនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ផ្កាយរណប Terra របស់អង្គការណាសាបានចាប់យករូបភាពនៃអគ្គីភ័យ Kincade បង្ហាញថា ផ្ទៃដីចំនួន ២០,០០០ ហិចតាត្រូវបានឆេះអស់ក្នុងរយៈពេលតិចជាង៤៨ ម៉ោង។ រូបភាពក៏ត្រូវបានបញ្ចេញពីផ្កាយរណបដែលគ្រប់គ្រងដោយឯកជនដែរគឺ WorldView-3 បង្ហាញពីគែមខាងលិចនៃភ្លើងនៅក្នុងរូបភាពពណ៌ធម្មជាតិ និងរលកពន្លឺខ្លីផ្តល់នូវព័ត៌មានល្អិតល្អន់ពីការឆេះ។

អគ្គីភ័យ kincade បានចាប់ផ្តើមឆេះកាលពីថ្ងៃទី២៣ ខែតុលា ហើយចាប់តាំងពីពេលនោះមកបានឆេះអស់ ៥៤,២៩៨ ហិចតារហូតដល់ថ្ងៃអាទិត្យ ។ អគ្គិភ័យនេះបានបំផ្លាញអគារចំនួន៩៤ ក្នុងនោះមានផ្ទះ៤០ ខ្នង និងកំពុងគំរាមកំហែងដល់ ៨០.០០០ សំណង់ដែលភាគច្រើនជាផ្ទះ។

អ្នកពន្លត់អគ្គីភ័យប្រមាណ ៣,០០០ នាក់កំពុងធ្វើការពេញម៉ោងដើម្បីពន្លត់ភ្លើង ហើយផ្កាយរណបបានចាប់យកការបំផ្លិចបំផ្លាញចេញពីអវកាស។ ផ្កាយរណប Terra របស់ណាសាបានចាប់យករូបភាពនៃផ្កាយរណបកាលពីថ្ងៃទី ២៤ ខែតុលាដោយប្រើឧបករណ៍ MODIS (Moderate Resolution Imaging Spectroradiometer) របស់ខ្លួននៅលើផ្កាយរណប Terra ។

វាបញ្ជាក់ពីតំបន់នៃអគ្គិភ័យដែលមានទីតាំងស្ថិតនៅក្នុងប្រទេសដែលមានទេសភាពនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាហើយបានបង្ខំឲ្យមានការជម្លៀសមនុស្សជាង ២០០០ នាក់។ រូបភាពពីផ្កាយរណប WorldView-3 ក៏បានចាប់យកពីអណ្តាតភ្លើងដែរ៕ដោយ៖លី ភីលីព
