ប្លែកៗ

ប្រធានតុលាការធម្មនុញ្ញ​ ម៉ុងហ្គោលី ស្ទាបគូថនារីបម្រើការ លើយន្តហោះ ត្រូវប៉ូលីសកូរ៉េខាងត្បូង ហាមមិនឱ្យចេញពី ប្រទេសនេះ ១០ថ្ងៃ

បរទេស៖ ប្រធានតុលាការ ធម្មនុញ្ញម៉ុងហ្គោលី ត្រូវបានហាមឃាត់ មិនឱ្យចាកចេញពីប្រទេស កូរ៉េខាងត្បូងរយៈពេល ១០ ថ្ងៃខណៈដែលប៉ូលីសពង្រីក ការស៊ើបអង្កេត របស់ពួកគេទៅលើ ការចោទប្រកាន់ថា ត់បានយាយីផ្នែកផ្លូវភេទ ទៅលើអ្នកបម្រើលើយន្តហោះ ជើងហោះហើររបស់ Korean Air។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាល ពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងដោយ យោងតាមទីភ្នាក់ងារ ប៉ូលីស ក្រុងអ៊ិនឈន់ ថា កាលពី ថ្ងៃព្រហស្បតិ៍ លោក Dorj Odbayar ត្រូវបានសាកសួរអស់រយៈពេល ៩ ម៉ោង កាលពីថ្ងៃពុធ បន្ទាប់ពីលោកបានវិលត្រឡប់ ទៅកាន់ប្រទេសកូរ៉េ ពីសន្និសីទអន្តរជាតិមួយ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

លោកគ្រោងនឹងចាកចេញពីប្រទេសនេះ នៅថ្ងៃសុក្រ ប៉ុន្តែប៉ូលីសដោយ មានកិច្ចសហប្រតិបត្តិការពីអយ្យការនិង ក្រសួងយុត្តិធម៌បានសំរេចជាមុនក្នុង ការដាក់បំរាមធ្វើដំណើររយៈពេល ១០ ថ្ងៃ ចំពោះលោក Odbayar ដើម្បីធ្វើការសាកសួរបន្ត។

សូមជម្រាបថា លោក Odbayar បានរងការចោទប្រកាន់ថា បានស្ទាបគូថរបស់ នារីបម្រើតាមយន្តហោះម្នាក់ លើជើងហោះហើរពីទីក្រុង Ulaanbaatar ប្រទេស ម៉ុងហ្គោលី ទៅទីក្រុង អ៊ីនឈន់ ប្រទេស កូរ៉េខាងត្បូង កាលពីថ្ងៃទី ៣១ ខែតុលា ហើយគាត់ត្រូវបានសាកសួរអស់រយៈពេល ១ ម៉ោងកន្លះនៅថ្ងៃបន្ទាប់ មុនពេលផ្ទេរ ទៅកោះបាលី។

យោងតាមប៉ូលីសបាន អោយដឹងថា អំឡុងពេលចោទសួរ ប្រធានតុលាការធម្មនុញ្ញម៉ុងហ្គោលី បាននិយាយថា លោកមិនអាចចាំបានទេ ប្រសិនបើលោកបាន ចាប់យកគូទរបស់នារី បម្រើការនៅលើយន្តហោះ គឺដោយសារតែគាត់ស្រវឹង៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top