បរទេស: Business Insider ចេញផ្សាយ នៅថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកានេះបានឲ្យដឹងថា ប៉ូលីសឥណ្ឌា បានចាប់ខ្លួនបុរសម្នាក់ នៅឯអាកាសយានដ្ឋាន ដេលីក្រោយទទួលដំណឹងថា គាត់បានស្លៀកពាក់ជាអ្នកបើកយន្តហោះហើយព្យាយាម ប្រើឋានៈបែបនេះ ដើម្បីទទួលបានការអនុគ្រោះ ដូចជាការធ្វើដំណើរដោយឥតគិតថ្លៃ។
ក្រុមមន្រ្តីនិយាយថាបុរសដែលត្រូវបាន គេស្គាល់ឈ្មោះថាRajan Mahbubani បានព្យាយាម ឆ្លងកាត់ កន្លែងCheck Inក្នុងនាមជាអ្នក បើកយន្តហោះ Lufthansa ដែលនឹងទទួលបានការហោះហើរ ជាមួយ នឹងជើងហោះហើររបស់ AirAsia ពីទីក្រុង Delhi ទៅ Kolkata ។
ក្នុងនោះក្រោយការចាប់ខ្លួនប៉ូលីស បាននិយាយ របាយការណ៍ចាស់ៗ បានបញ្ជាក់ថាលោក Mahbubani ក៏ធ្លាប់បានក្លែងបន្លំខ្លួនធ្វើជាវរសេនីយឯក នៃកកម្លាំងកងទ័ពរបស់ ប្រទេសឥណ្ឌាផងដែរ៕
ប្រែសម្រួល:ស៊ុនលី