ប្លែកៗ

សារមន្ទីរធំជាងគេ នៅអាល្លឺម៉ង់ ត្រូវចោរចូលគាស់ យកអស់គ្រឿងពេជ្រ៣ឈុត, ប៉ូលីសបានត្រឹមថា នឹងខិតខំ ប៉ាន់ស្មានទំហំបាត់បង់

បរទេស៖ ក្រុមចោរបានលួចយកគ្រឿង អលង្ការពេជ្រអស់ចំនួន ៣ ឈុតពីសារមន្ទីរដែល បានប្រមូលកំណប់ទ្រព្យ ដ៏ធំបំផុតមួយរបស់ អឺរ៉ុបគឺ Dresden Green Vault ដែលស្ថិតនៅភាគខាងកើត ប្រទេសអាល្លឺម៉ង់។ គ្រឿងឈុតពេជ្រទាំងនោះមាន ៣៧ ផ្នែកហើយចោរអាចព្យាយាមបំបែកវា។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយ កាលពីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ប៉ូលីស Dresden និងមន្រ្តី សារមន្ទីរនិយាយថា ពួកគេកំពុងព្យាយាម កំណត់ចំនួន ពិតប្រាកដដែលត្រូវ បានគេលួច កាលពីព្រឹកថ្ងៃច័ន្ទ។

អ្នកគ្រប់គ្រងរបស់រដ្ឋ Saxony គឺ August the Strong បានបង្កើតសារមន្ទីរនេះឡើង ដើម្បីប្រមូលផ្តុំរបស់ មានតម្លៃនៅសតវត្សរ៍ទី ១៨ ។

លោក Marion Ackermann ប្រធានសារមន្ទីររដ្ឋ Dresden បាននិយាយថា “ គ្រាប់ពេជ្រចំនួន ៣ឈុត ក្នុងចំណោម ១០ ឈុតបានបាត់បង់” ។ ឈុតនៅសតវត្សរ៍ទី១៨ ត្រូវបានគេរាយការណ៍ថា រួមមានត្បូងមរកត និងត្បូងកណ្តៀង ផងដែរ។

រថយន្តប៉ូលីសរាប់សិបគ្រឿងកំពុងស្ថិត នៅកន្លែងកើតហេតុ ហើយ Green Vault ឥឡូវនេះត្រូវបានបិទទ្វារ។ ក្រុមចោរនៅតែ បន្តរត់គេចខ្លួន ក្រោយធ្វើសកម្មភាព ដោយដោះសំណាញ់ ដែកនៅលើបង្អួច ជាន់ក្រោម បន្ទាប់មកវាយបំបែក កញ្ចក់សារមន្ទីរ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top