ប្លែកៗ

លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ១ពាន់ដុល្លារ ដល់គ្រួសារ ក្រីក្រ មានកូនពិការភាព និងមានក្បាលធំ

ភ្នំពេញ ៖ ក្នុងសន្តានចិត្ត ប្រកបដោយធម៌សប្បុរស នាថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បានចុះសួរសុខទុក្ខគ្រួសារក្រីក្រមួយ ដែលមានកូនប្រុស អាយុ៨ឆ្នាំ ពិការភាព មានក្បាលធំ រស់នៅក្នុងខេត្តសៀមរាប។

ដោយមានក្តីអាណិតអាសូរជាខ្លាំង លោកឧកញ៉ា ទៀ វិចិត្រ ក៏បានឧបត្ថមថវិកា១ពាន់ដុល្លារ សំរាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។

ក្មេងពិការនេះ មានឪពុកធ្វើជាសន្តិសុខឯកជន យាមពេលយប់ ដើម្បីរកលុយ ដោះស្រាយជីវភាពនៅក្នុងគ្រួសារ៕

Most Popular

To Top