ប្លែកៗ

រកឃើញភ្នំភ្លើងចំណាស់ បំផុតមួយកន្លែង នៃមហាសមុទ្រ ប៉ាស៊ីហ្វិក អ្នកវិទ្យាសាស្ត្រ ជឿជាក់ថា វាផ្ទុះឡើងតិចជាង៣លានដង លើកចុងក្រោយ

ភ្នំភ្លើងវ័យក្មេងដ៏តូចមួយត្រូវបាន គេរកឃើញដែលនៅ ផ្នែកចំណាស់បំផុតនៃបាត សមទ្រប៉ាស៊ីហ្វិក ហើយអ្នកវិទ្យាសាស្ត្របាននិយាយថា ភ្នំភ្លើងតូចចង្អៀតនេះ មានកម្ពស់ប្រហែល ១,៥០០ ហ្វីត ហើយគិតថា បានផ្ទុះឡើងមិនដល់ ៣ លានឆ្នាំមុនឡើយ បើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ភ្នំក្រោមទឹកនេះស្ថិតនៅភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិកក្បែរកោះមីណាម៉ារីសស៊ីម៉ាដែលពីមុនអ្នកស្រាវជ្រាវជឿថាមានតែកោះនិងសមុទ្រ ដែលបង្កើតឡើងយ៉ាងហោចណាស់ ៧០ លានឆ្នាំមុន។

ការរកឃើញនេះ ត្រូវបានធ្វើឡើង ដោយក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ តូហូគុដែលសង្ស័យថា មានភ្នំភ្លើងតូចមួយ នៅតំបន់នោះបន្ទាប់ពី បានស្រាវជ្រាវទិន្នន័យអំពីជម្រៅ និងទ្រង់ទ្រាយនៃទឹកក្រោមដី ដែលប្រមូលដោយ ឆ្មាំសមុទ្រជប៉ុន៕ ដោយ៖លី ភីលីព

Most Popular

To Top