ប្លែកៗ

អាមេរិក៖ កាត់ទោសខុស ជាប់គុកអស់ ៣០ឆ្នាំ ទើបត្រូវបាន ដោះលែងមកវិញ

បរទេស៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយនេះ ដែលបានកើតឡើង នៅក្នុងរដ្ឋ Philadephia នៃប្រទេសអាមេរិក ដោយបុរសម្នាក់ ត្រូវបានតុលាការ កាត់ឲ្យជាប់គុក អស់រយៈពេល ៣០ឆ្នាំមកហើយ ទើបតែត្រូវបាន សាររើរឿងក្តីមកវិញ ហើយរកឃើញថា គាត់ជាមនុស្សស្អាតស្អំ មិនបានប្រព្រឹត្តិកំហុសទៅវិញ។

បុរសរូបនេះ បានជាប់គុកអស់រយៈពេល ជិត៣ទសវត្ស ដោយសារតែរឿងក្តីមួយ ដែលបានចោទប្រកាន់ថា គាត់បានសម្លាប់ក្មេងស្រីម្នាក់ អាយុ៤ឆ្នាំ កាលពី៣០ឆ្នាំមុន ប៉ុន្តែត្រូវបានតុលាការ សម្រេចឲ្យដោះលែងមកវិញ កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រោយការកាត់ក្តីម្តងទៀត។

លោក Walter Ogrod ត្រូវបានគេកាត់ទោស ឲ្យជាប់គុកតាំងតែពីឆ្នាំ១៩៨៨ ដោយសារករណី បាត់បង់ជីវិតរបស់ក្មេងស្រី ដែលមានឈ្មោះថា Barbara Jean Horn ខណៈដែលពេលត្រូវដោះលែង ចេញពីគុក ព្រះរាជអជ្ញារ ក៏បានធ្វើការប្រកាស សូមទោស បុរសរូបនេះ ជាសាធារណៈផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top