ប្លែកៗ

ដាយណូស័រពាសដែក ដែលស្លាប់កាលពី១១០លាន ឆ្នាំមុន ស៊ីរុក្ខជាតិម្យ៉ាង អាហារសម្រាប់ជីវិតចុងក្រោយ

អ្នកវិទ្យាសាស្ត្របាននិយាយថា អាហារបំប៉នចុងក្រោយនៃសត្វដាយណូស័ពាសដែកមួយដែលបានស្លាប់កាលពី ១១០ លានឆ្នាំមុនត្រូវបានគេរកឃើញហ្វូស៊ីលរុក្ខជាតិម្យ៉ាងនៅក្នុងពោះវៀនរបស់វា បង្ហាញថា សត្វប្រភេទនេះបានស៊ីស្មៅភាគច្រើននេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Saskatchewan បានរកឃើញថា រុក្ខជាតិហ្វូស៊ីលនេះត្រូវបានរកឃើញនៅខាងក្នុងចន្លោះនៃឆ្អឹងមានឈ្មោះថា Borealopelta markmitchell។ យោងតាមក្រុមអ្នកស្រាវជ្រាវស្ថិតនៅពីក្រោយការសិក្សាបានឲ្យដឹងថា សត្វពាសដែកដ៏ធំសម្បើមនេះមានទម្ងន់រហូតដល់មួយតោនកន្លះ នៅពេលវានៅរស់។ 

សត្វBorealopelta ចូលចិត្តស៊ីរុក្ខជាតិជាច្រើនប្រភេទ ប៉ុន្តែចូលចិត្តជាងគេគឺស្លឹក Fern ហើយក៏មានប្រភេទសត្វជាច្រើនចូលចិត្តស៊ីដែរ ដោយសារតែមានសារធាតុចម្រុះជួយបំប៉នផ្នែកវីតាមីន។ វាជាភ័ស្តុតាងផ្ទាល់ដំបូងនៃរបបអាហាររបស់ដាយណូស័រដែលស៊ីស្មៅ និងបញ្ចោញពន្លឺថ្មីទៅលើរបៀបរស់នៅរបស់សត្វធំ ៗ បំផុតដើរលើផែនដី។

ការសិក្សាអំពីពពួកហ្វូស៊ីលរបស់វាបានរកឃើញបំណែកអាហារមួយចំនួន ដោយក្រុមនេះនិយាយថា ការបង្ហាញពីអាហារ Borealopelta នៅក្នុងតំបន់មួយដែលត្រូវបានបំផ្លាញដោយសារភ្លើងឆេះដោយសាររន្ទះបាញ់។ នេះអាចជាគ្រោះថ្នាក់ធម្មតាមួយទៀត នៅក្នុងអាកាសធាតុសើម  និងត្រូពិក។ ខ្នងរបស់Borealopelta ត្រូវបានគ្របដោយបន្លាមានស្នែងវែងច្រើនជាងនៅលើស្មា និងមានប្រវែងប្រហែល ២០ អ៊ីញ៕ ដោយ៖លី ភីលីព

Most Popular

To Top