អង់គ្លេស៖ក្រុមអ្នកវិទ្យាសាស្ត្រកំពុងព្យាយាម ជួយសង្គ្រោះចំនួនសត្វដង្កូវពន្លឺ ដែលកំពុងធ្លាក់ចុះនៅប្រទេសអង់គ្លេស ដោយធ្វើការងារ នាំយកពួកដង្កូវប្រភេទនេះទៅរស់នៅ ជម្រកបម្រុងទុកនៃព្រៃធម្មជាតិរបស់ពួកគេនៅ Devon នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ចំនួនសត្វដង្កូវបញ្ចេញពន្លឺដែលតាមពិតមិនមែនជាដង្កូវទេ តែជាពពួកសត្វអណ្តើមមាសមួយដោយបានធ្លាក់ចុះ ចំនួនប្រហែល៣ ភាគ ៤ ចាប់តាំងពីដើមសតវត្សរ៍មក។លក្ខខណ្ឌអាកាសធាតុកាន់តែក្តៅ និងស្ងួតមានន័យថា ពពួកដង្កូវមានពន្លឺតិចជាងសត្វដង្កូវ និងខ្យងតែប៉ុណ្ណោះ។
ជាលទ្ធផលក្រុមអ្នកបរិស្ថានវិទ្យា២នាក់ បានដាក់កំណាត់បុរាណមួយ វាលស្មៅតំបន់់ទំនាប់ ដើម្បីឲ្យបញ្ចេញពពួកដង្កូវពន្លឺត្រឡប់ចូលទៅក្នុងព្រៃ។ គម្រោង Keep It Wild ដែលបច្ចុប្បន្នកំពុងត្រូវបានផ្តល់ជូនតាមអ៊ីនធើណេត ក៏អាចនាំឲ្យមានប្រភេទសត្វត្រូវបានគេគម្រាមកំហែងទុកនៅទីតាំងនោះផងដែរ៕ដោយ៖លី ភីលីព



