កាម្ម៉ង់ឌូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នំា២០២០ថា សត្វកណ្តូបដែលបានធ្វើដំណើរឆ្លងពីប្រទេសឥណ្ឌា មកដល់ទឹកដីនេប៉ាល់ កាលពីសប្តាហ៍មុន បានបំផ្លាញផលដំណាំអស់ជាង១.១០០ហិកតា។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងវិធានការដំណំា និងតាមដានរុក្ខជាតិ (PQPMC) ក្រោមឳវាទក្រសួងកសិកម្ម និងអភិវឌ្ឍន៍ការចិញ្ចឹមសត្វ បានឲ្យដឹង សត្វកណ្តូបបានបំផ្លាញផលដំណាំអស់១.១១៨ហិកតា ។
លោក Ram Krishna Subedi អ្នកសម្របសម្រួលមជ្ឈមណ្ឌលព័ត៌មានកណ្តូប នៅ PQPMC បានឲ្យដឹងថា “ការបំផ្លាញនេះ ត្រូវបានគេគិតថាក្នុងកម្រិតទាប ដែលសត្វកណ្តូបបានបំផ្លាញផលដំណាំនៅក្នុងស្រុកចំនួន៥នៅនេប៉ាល់” ។
គាត់បានលើកឡើងថា “សត្វកណ្តូបទំាងនោះ មិនបានបំផ្លាញដល់ទីតាំងដំណាំផ្សេងៗទៀតនៅឡើយទេ នៅក្នុងប្រទេសនេប៉ាល់ ដោយសារតែភាគច្រើន ពួកវាត្រូវបានបំផ្លាញដោយសត្វល្អិតដែលជាអំប្បូរដើមរបស់ពួកសត្វនេះ” ។
សត្វកណ្តូបជាច្រើនត្រូវបានគេដឹងថា មាននៅក្នុងស្រុកចំនួន៥២នៃប្រទេសនេប៉ាល់ ប៉ុន្តែ ដោយសារតែពួកគេវាមានបរិមាណតិច រដ្ឋាភិបាលបានចាត់ទុកថា ជាការបំផ្លាញក្នុងកម្រិតតិតតួចនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា