ប្លែកៗ

ពូថៅដៃធ្វើពី ឆ្អឹងសត្វត្រគាក ដំរីទឹករកឃើញនៅអេត្យូពីប្រើ ដោយជីដូនជីតាជំនាន់មុន ១,៤ លានឆ្នាំមុន

អេត្យូពី៖ អ្នកស្រាវជ្រាវរកឃើញវត្ថុ ដ៏អស្ចារ្យមួយគឺពូថៅដៃ ធ្វើពីឆ្អឹងសត្វត្រគាក ដំរីទឹកដែលត្រូវបានប្រើដោយ សមាជិកនៃមនុស្សបុរាណ Homo ដើម្បីប្រម៉ាញ់សត្វនាសម័យកាលនោះនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ឧបករណ៍ធ្វើពីថ្មបុរាណត្រូវ បានគេរកឃើញនៅទ្វីបអាហ្វ្រិក ប៉ុន្តែការរកឃើញចុងក្រោយបង្អស់ត្រូវបានបង្កើតឡើង ដោយសត្វដំរីទឹកដែលមានអាយុកាល ១,៤ លានឆ្នាំមុន។ ឧបករណ៍នេះត្រូវបានជួបប្រទះតំបន់ Konso Formation នៅភាគខាងត្បូងប្រទេសអេត្យូពីដែលជាកន្លែង រកឃើញវត្ថុបុរាណថ្ម និងបុរាណជាច្រើន។

ឧបករណ៍ដែលមានរាងដូចរាងពងក្រពើ មានប្រវែងប្រហែល៥ អ៊ីញហើយមើលទៅដូចជាត្រូវបានប្រើសម្រាប់អ្នកសម្លាប់ សត្វធ្វើជាអាហារ។ ឧបករណ៍បុរាណត្រូវបានរកឃើញដោយសាកលវិទ្យាល័យតូក្យូរួមជាមួយ ក្រុមមកពីប្រទេសអេត្យូពី និងហុងកុង បន្ទាប់ពីការវិភាគពូថៅដៃក្រុមការងារ បានសង្កេតឃើញមានស្លាកស្នាម អណ្តាតភ្លើងយ៉ាងតិចចំនួន៤៤ មានប្រវែងរហូតដល់មួយអ៊ីញ៕ ដោយ៖លី ភីលីព

Most Popular

To Top