ប្លែកៗ

ការវិភាគកាំរស្មីអ៊ិចថា ធ្មេញរបស់មនុស្សវិវត្តដំបូង ៤០០ លានឆ្នាំមុន ស្ថិតក្នុងត្រីពាសដែក ដ៏ចម្លែកមួយ

ស៊ុយអែត៖តាមការវិភាគកាំរស្មីហ្វូស៊ីលថ្មី បានឲ្យដឹងថា ធ្មេញរបស់មនុស្សបាន វិវត្តដំបូង ៤០០ លានឆ្នាំមុននាពេលបច្ចុប្បន្ននេះ ត្រូវបានរកឃើញក្នុងត្រីពាសដែក ដ៏ចម្លែកមួយប្រភេទ នាមហាសមុទ្រនៃសាធារណរដ្ឋឆែក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកជំនាញវិទ្យាសាស្ដ្របាន ប្រើវិធីសាស្រ្ត កាំរស្មីវិទ្យុសកម្មកាំរស្មីអ៊ិចអ៊ែរអេសអ៊ឺរ៉ុប (ESRF) គឺជាប្រភពកាំរស្មីអ៊ិចខ្លាំងបំផុត នៅលើពិភពលោកដើម្បីរកឃើញ ត្រីថ្គាមដំបូងដោយប្រព័ន្ធឌីជីថល។ ធ្មេញ ជាកម្មសិទ្ធិ របស់ត្រីឈ្មោះថា Acanthothoracid ដែលជាប្រភេទសត្វត្រីផុតពូជត្រូវបានគេរកឃើញនៅជិត ទីក្រុងប្រាកក្នុងសាធារណរដ្ឋឆែក កាលពីជិត១០០ ឆ្នាំមុន។

ទោះយ៉ាងណាក៏ដោយពួកគេជាប់ នៅក្នុងផ្ទាំងថ្មដែលព័ទ្ធជុំវិញខ្លួន ហើយអ្នកវិទ្យាសាស្រ្តមិនដែលអាចសិក្សាពីពួកគេពីមុនឡើយ។ ប៉ុន្តែកាំរស្មីអ៊ិចមិនបំផ្លិចបំផ្លាញ ដោយបង្ហាញព័ត៌មានលម្អិតលាក់លើទំហំ និងរចនាសម្ព័ន្ធរបស់វាមានភាពស្រដៀងទៅនឹងធ្មេញ របស់មនុស្ស។
អ្នកស្រាវជ្រាវបាននិយាយថា មនុស្ស និងសត្វរស់ទាំង៦០,០០០ ប្រភេទនៃសត្វឆ្អឹងថ្គាម ដូចជាត្រីឆ្លាមត្រីកំពត សត្វល្មូន បក្សី និងថនិកសត្វ គឺជាកូនចៅរបស់ត្រីនេះ។

សាស្ត្រាចារ្យ Per Ahlberg អ្នកជំនាញខាងការសិក្សានៅ សាកលវិទ្យាល័យ Uppsala ប្រទេសស៊ុយអែតបាននិយាយថា ការស្រាវជ្រាវទាំងនេះផ្លាស់ប្តូរ ការយល់ដឹងរបស់យើងទាំងមូលអំពីប្រភពដើមធ្មេញ៕ដោយ៖លី ភីលីព

Most Popular

To Top