ប៉មបុរាណមួយអាយុ ជិតមួយសតវត្ស ស្ថិតនៅលើកំពូលភ្នំ ក្រុងសៀងហៃ បានបង្កើតឯតទគ្គកម្មផ្អៀងខ្លាំង ជាងគេនៅលើពិភពលោក ពោលគឺខ្លាំងជាងប៉ម Pisa របស់អ៊ីតាលីទៅទៀត។
អគារប៉មនេះមានរាង៨ជ្រុង សាងសង់ឡើងនៅឆ្នាំ១០៧៩ នាសតវត្សទី១១ ក្នុងសម័យរាជវង្សសុងមានកម្ពស់ ប្រហែល២០ម៉ែត្រ ដែលពីអតីតកាលជាសំណង់ នៃព្រះពុទ្ធសាសនាក្នុងប្រទេសចិន។ អគារប៉មសៀងហៃ ចាប់ផ្តើមផ្អៀងនៅក្នុងឆ្នាំ១៩៧៨ ទៅទិសឦសាន ដោយលទ្ធផលអង្កេត ចុងក្រោយនេះឃើញថា វាផ្អៀងក្នុងកម្រិតប្រហែល៧,១០អង្សា។
ប៉មសៀងហៃមានប្រវត្តិយូរលង់ ជិត១០០០ឆ្នាំ ចាត់ទុកថាជាឫសគល់ នៃវប្បធម៌ដ៏សំខាន់ របស់ក្រុងសៀងហៃ។ អគារប៉មត្រូវបានត្រួតពិនិត្យចំនួន២លើកក្នុងមួយឆ្នាំដោយស្ថានភាពនៃការផ្អៀងនេះនៅតែស្ថិតក្រោមការអភិរក្ស និងជួសជុលដោយអាជ្ញាធរ៕
ប្រភព ៖ sabay