ប្លែកៗ

អ្នកជំនាញ៖ ត្រីឆ្លាម ដោយបាត់បង់ ស្បែក ឬធ្មេញនៅសមុទ្រSardinia រងគ្រោះដោយសារ ទឹកកខ្វក់និងការផ្លាស់ប្តូរអាកាសធាតុ

អ៊ីតាលី៖អ្នកជំនាញបាននិយាយថា អ្នកនេសាទពាណិជ្ជកម្មបានរកឃើញនូវរបកគំហើញមួយ ប្រភេទដំបូងរបស់សត្វត្រីឆ្លាម ខណៈពេលសត្វសមុទ្រប្រភេទនេះ កំពុងហែលទឹកនៅសមុទ្រ Sardinia ដែលជាត្រីឆ្លាមបាត់បង់ស្បែក និងធ្មេញនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល

សត្វត្រីឆ្លាមពណ៌ខ្មៅមួយក្បាលត្រូវបានចាប់បាននៅជិត Sardinia ដែលមើលទៅហាក់ដូចជាមានសុខភាពល្អចំពេលមានបញ្ហាមិនប្រក្រតីមួយចំនួន។ ទោះយ៉ាងណាភាពមិនធម្មតារបស់សត្វញីមិនបានរារាំងដល់ សមត្ថភាពគិតគូររបស់វាឡើយ ដោយសត្វនេះបានរកវិធីដើម្បីសម្របខ្លួនដូចជាសសមុទ្រផ្សេងទៀត។

ក្រុមនេះស្នើឲ្យត្រីឆ្លាមបាត់បង់ស្បែក បន្ទាប់ពីត្រូវបានប៉ះពាល់នឹងកន្លែងដែលមានជាតិគីមីក៏ដូចជាការបន្សាបជាតិអាស៊ីដដោយសារតែការប្រែប្រួលអាកាសធាតុ។ សត្វត្រីឆ្លាមពណ៌ខ្មៅគ្មានស្បែកត្រូវបានរកឃើញដោយក្រុមនៅសាកលវិទ្យាល័យកាហ្គីលីប្រទេសអ៊ីតាលី និយាយថា នេះជាលើដំបូងបំផុតដែលសត្វត្រីរងគ្រោះ៕

Most Popular

To Top