អ៊ីស្រាអែល៖អ្នកបុរាណវិទ្យាបានរកឃើញ បន្ទាយដ៏ធំ ដែលមានអាយុកាល តាំងពីសតវត្សរ៍ទី១២ មុនគ.សនៅ ប្រទេសអ៊ីស្រាអែលត្រូវ បានរចនាឡើងតាម សម្ព័ន្ធព្រះគម្ពីរដែលបានពិពណ៌នានៅក្នុងព្រះគម្ពីរពួកចៅហ្វាយរបស់ ព្រះយ៉េស៊ូវ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
បន្ទាយដ៏ធំមានកម្ពស់ ៦០ ហ្វីតគុណនឹង៦០ ហ្វីតកម្ពស់២ជាន់មានប៉មសម្រាប់អ្នកយាមនៅកាច់ជ្រុងនីមួយៗ និងទីធ្លាមួយដែលមានកម្រាលថ្មនិងសសរនៅចំកណ្តាល។ អ្នកស្រាវជ្រាវបានរកឃើញរចនាសម្ព័ន្ធរហូតដល់សតវត្សរ៍ទី ១២ មុនគ្រឹស្តសករាជជាពេលវេលាបានពិពណ៌នានៅក្នុងគម្ពីរពួកចៅហ្វាយត្រូវបានញាំញីដោយសង្គ្រាម។
ក្រុមនេះជឿជាក់ថា រចនាសម្ព័ននេះត្រូវបានសាងសង់ឡើង ដោយជនជាតិកាណានប្រហែលជាមានជំនួយពីការត្រួតត្រាអេហ្ស៊ីប របស់ពួកគេដើម្បី ទប់ទល់នឹងការវាយលុករបស់ពួកភីលីស្ទីន។ ភាជន៍រាប់រយរួមទាំងរបស់របរ ប្រហែលជាត្រូវប្រើ សម្រាប់ពិធីសាសនាត្រូវបានគេរកឃើញនៅខាងក្នុងបន្ទប់ដែលរៀបចំនៅ សង្ខាងទីធ្លា។
ក្រុមអ្នកជំនាញមកពីអាជ្ញាធរបុរាណអ៊ីស្រាអែលបានរកឃើញ អដ្ឋិធាតុរបស់កាណាននៅសេសសល់ក្នុងព្រៃ Guvrin ក្បែរKiryat Gatដែលស្ថិត នៅចម្ងាយប្រហែល ៣៥ ម៉ាយពីក្រុងTel Aviv ។កាណានត្រូវបានគ្រប់គ្រង ដោយអេហ្ស៊ីប នៅពេលនោះហើយការរចនាធាតុ និងបំណែកគ្រឿងស្មូន ត្រូវបានរកឃើញនៅទី តាំងនោះបង្ហាញពី ឥទ្ធិពលរបស់អេហ្ស៊ីប។ កម្រិតដ៏ធំមួយត្រូវបានរកឃើញ នៅច្រកចូលឆ្លាក់ពី ថ្មតែមួយនិង មានទម្ងន់ប្រហែល ៣ តោន៕


