ប្លែកៗ

អេហ្ស៊ីបរកឃើញ មឈូសបុរាណ ចំនួន១៣ អាយុកាល ២៥០០ឆ្នាំ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួបានចេញផ្សាយថា ប្រទេសអេហ្ស៊ីប បានប្រកាសកាលពី ថ្ងៃអាទិត្យនូវការរកឃើញ នៃក្រុមមឈូសបិទជិតចំនួន១៣ ដែលមានអាយុកាល ដល់ទៅ២៥០០ឆ្នាំ ។

ក្រសួងទទួលបន្ទុកកិច្ចការងារទេសចរណ៍ និងបុរាណវត្ថុរបស់អេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមឈូសត្រូវបានរកឃើញ នៅទីតាំងបុរាណវិទ្យាមួយ នៅក្នុងតំបន់ Saqqara necropolis ខេត្ត Giza ។មឈូសទាំងនោះក៏ត្រូវបានរកឃើញ រួមមកជាមួយនឹងវត្ថុពិសេសបីផងដែរហើយវាស្ថិតនៅក្នុង ជម្រៅដីដល់ទៅ ១១ ម៉ែត្រ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងបុរាណវិទ្យារបស់អេហ្ស៊ីបលោក Khaled al-Anany និងលោក Mostafa Waziri អគ្គលេខាធិការឧត្តមក្រុមប្រឹក្សា នៃវត្ថុបុរាណឬហៅកាត់ថា SCA បានចុះពិនិត្យទីតាំងនេះ កាលពីថ្ងៃអាទិត្យនិងបានពិនិត្យមើលការងារ ជីកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top