ប្លែកៗ

ការសិក្សាបង្ហាញ៖ សត្វត្រីជិត ១២ប្រភេទ អាចដើរលើគោកបាន នៅផែនដីយើង

ថៃ៖ សត្វត្រីនាគល្អាង ត្រូវបានគេសង្កេតឃើញដើរលើថ្ម ក្នុងរូងភ្នំប្រទេសថៃ កាលពី៤ ឆ្នាំមុន ហើយឥឡូវអ្នកវិទ្យាសាស្ត្រ បានកំណត់អត្តសញ្ញាណត្រីជិត១២ ប្រភេទដែលមានសមត្ថភាពដូចគ្នា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមនេះបានវិភាគ រចនាសម្ព័ន្ធឆ្អឹងត្រគាក ក្នុងចំណោមសត្វត្រីប្រហែល៣០ប្រភេទ និងបានរកឃើញការផ្គូផ្គងចំនួន ១១ជាប្រភេទសត្វដ៏កម្រ និងពិការភ្នែក Cryptotora thamicola ត្រូវបានកំណត់ក្នុងឆ្នាំ២០១៦។ ដោយប្រើការស្កេន CT លទ្ធផលបានពិពណ៌នា អំពីការឆ្អឹងត្រគាក៣ប្រភេទ ជាលើកដំបូង និងអនុញ្ញាតឲ្យអ្នកស្រាវជ្រាវ កំណត់រចនាសម្ព័ន្ធ ដែលផ្តល់សមត្ថភាពដើរ។

ប្រភេទសត្វទាំងនេះ មានភាពរឹងមាំជាងមុន ដោយការតភ្ជាប់ឆ្អឹងជំនី រវាងតំបន់នៃឆ្អឹងខ្ចីទ្រព្រុយ និងជួរឈរឆ្អឹងខ្នង ធ្វើឲ្យពួកគេដើរចេញពីទឹក ដែលមានអេត្យូពី ដូចជាលំដាប់ក្រោយៗទៀត។ ការរកឃើញនេះ ត្រូវបានធ្វើឡើង ដោយក្រុមអ្នកស្រាវជ្រាវ មកពីសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ នៃរដ្ឋផ្លរីដា វិទ្យាស្ថានបច្ចេកវិទ្យាញូវជេស សាកលវិទ្យាល័យរដ្ឋ Louisiana និងសាកលវិទ្យាល័យ Maejo ក្នុងប្រទេសថៃ។

ជីវវិទូលោក Zachary Randall ជាអ្នកគ្រប់គ្រង មន្ទីរពិសោធន៍រូបភាព នៅសារមន្ទីរផ្លរីដា និងជាអ្នកនិពន្ធម្នាក់ នៃការសិក្សាបាននិយាយថា សត្វត្រីជាទូទៅមិនមានទំនាក់ទំនងរវាងឆ្អឹងខ្នង និងឆ្អឹង ត្រគាកឡើយ។ ប៉ុន្តែកាលពីមុនគំនិតនេះគឺថា សត្វត្រីនាគល្អាង គឺប្លែកជាមួយភាពអស្ចារ្យបំផុត ដោយសារមានខ្សែក្រវ៉ាត់ឆ្អឹងត្រគាករឹងមាំ ជារឿងធម្មតា ដែលយើងធ្លាប់បានគិត នៅក្នុងត្រកូលត្រីភ្នំ៕ ដោយ៖លី ភីលីព

Most Popular

To Top